ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

រដូវ​ចង្រិត​រស់​សម្បូ​រ​ច្រើន​ក្នុង​ខេត្ត​ក្រចេះ​ដែល​មាន​តម្លៃ​ក្នុង​១​គីឡូក្រាម​១២​ម៉ឺន​រៀល​

រដូវ​ចង្រិត​រស់​សម្បូ​រ​ច្រើន​ក្នុង​ខេត្ត​ក្រចេះ​ដែល​មាន​តម្លៃ​ក្នុង​១​គីឡូក្រាម​១២​ម៉ឺន​រៀល​

ភ្នំពេញ​៖ សត្វ​ចង្រិត​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ហើយ​សម្បូរ​ភាគច្រើន​តែ​ក្នុង​រដូវវស្សា​ធ្លាក់ភ្លៀង​នោះ​មិន​និយាយ​ទៅ​ដល់​ការចិញ្ចឹម​ចង្រិត​របស់​ប្រជាពលរដ្ឋ​យើង​ឡើយ​ដោយ​ក្នុង​ខែ​វិច្ឆិកា ធ្នូ​ជា​រដូវ​ចង្រិត​ពង​រហូត​ដល់​ខែ​មិថុនា​ដែល​ជា​រដូវភ្លៀង​ចង្រិត​ចាប់ផ្តើម​ចេញ​រកស៊ី​នាពេល​រាត្រី​។​ដែល​ក្នុងនោះ​ជា​ឱកាស​ដែល​ប្រជាពលរដ្ឋ​អាច​ចាប់​ចង្រិត​រស់​បាន​តាមរយៈ​ការប្រើ​ភ្លើង​ដាក់​តាម​វាលស្រែ​និង​ធ្វើ​អាង​ដោយ​ប្រើ​ក្រណាត់​ប្លា​ស្ទិច​នៅពេល​ដែល​ចង្រិត​ហើ​រមក​ប៉ះ​ក្រណាត់​ប្លា​ស្ទិច​នឹង​ធ្លាក់​ចូល​ទឹក​ក្នុង​អាង​ដែល​រៀបចំ​ជា​ស្រេច​នោះ​។​

​នេះ​ជា​ការលើកឡើង​របស់​ម៉ាក់​ស្រី​ពេជ្រ​អ្នកលក់​បង្កង​ធម្មជាតិ​នៅក្នុង​ភ្នំពេញ​ថា​ក៏​ដោយសារ​តែ​មាន​អ្នក​ទទួល​ទាន​ច្រើន​ចំពោះ​ដូង​នេះ​ទើប​មានកា​រក​ម្ម៉​ង់​ច្រើន​ហើយ​ប្រភពដើមច​ង្រិ​តរស់​នេះ​នាំចូល​ពី​ខេត្ត​ក្រចេះ​ជា​ប្រភេទ​ចង្រិត​ធម្មជាតិ​មិនមែន​ចង្រិត​ចិញ្ចឹម​នោះទេ​។​អ្នកលក់​បង្កង​ធម្មជាតិ​បាន​បន្តទៀតថា​អាស្រ័យ​ដោយ​ការ​កម្ម៉​ង់​ពី​អតិថិជន​ច្រើនទើប​ស្តង់​តម្រូវ​ឲ្យ​កម្ម៉​ង់​បន្តទៅ​អ្នក​ចាប់​ចង្រិត​រស់​ឲ្យ​នាំចូល​ពី​ខេត្ត​ក្រចេះ​ទៅ​ភ្នំពេញ​ដោយ​ប្រើ​រយៈពេល​យូរៗ​ម្តង​ពុំមាន​រាល់​ថ្ងៃ​នោះ​ទេ ។ ការ​កម្ម៉​ង់​ចង្រិ​ត​រស់នេះក្នុង​១​ដង​អាច​ទទួលបាន​មក​លក់​ក្នុង​ស្តង់​ចាប់ពី​៦​គីឡូក្រាម​ទៅ​១២​គីឡូក្រាម​ដោយមាន​អ្នក​កម្ម៉​ង់​ចាប់ពី​២​គីឡូក្រាម ៤​គីឡូក្រាម​ដល់​៦​គីឡូក្រាម​ជា​ប្រភេទ​ចង្រិតដូង ។ ចង្រិតដូង​យក​មក​ចម្អិន​ញាត់​ជាមួយ​សណ្តែកដី​មាន​រសជាតិ​ឆ្ងាញ់​ណាស់​ហើយ​ចង្រិតដូង​នេះ​មាន​តម្លៃ​លក់​ចេញ​ក្នុង​១​គីឡូក្រាម​១២​ម៉ឺន​រៀល​។​បច្ចុប្បន្ន​នៅ​រដូវភ្លៀង​ធ្លាក់​ចង្រិត​សម្បូរ​ភាគច្រើន​ក្នុង​ខេត្ត​ក្រចេះ​ដែល​ប្លែក​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ចង្រិត​សម្បូរ​ខ្លាំង​នៅ​ខេត្ត​កំពង់ធំ​ដែល​មាន​បរិមាណ​រាប់​តោន​ផ្គត់ផ្គង់​ក្នុងស្រុក​ផង​និង​ធ្វើ​ការនាំ​ចេញ​ទៅ​ប្រទេស​ថៃ​តាម​ច្រក​ប៉ោយប៉ែ​ត​ផងដែរ ៕

vat200828b2 vat200828b1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.