ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

vatnews1នាយក​ប្រតិបត្តិ​សែ​ល​កាត បាន​ជាប់​ឈ្មោះ​នៅក្នុង​បញ្ជី “​បុគ្គល​ទាំង ១០០​នាក់​ដែល​ផ្លាស់ប្តូរ​វិស័យ​ធុរកិច្ច​នៅ​អាស៊ី​” របស់​គេហទំព័រ​ល្បីល្បាញ​Business Insider

vatnews1នាយក​ប្រតិបត្តិ​សែ​ល​កាត បាន​ជាប់​ឈ្មោះ​នៅក្នុង​បញ្ជី “​បុគ្គល​ទាំង ១០០​នាក់​ដែល​ផ្លាស់ប្តូរ​វិស័យ​ធុរកិច្ច​នៅ​អាស៊ី​” របស់​គេហទំព័រ​ល្បីល្បាញ​Business Insider

​ភ្នំពេញ​៖ ក្រុមហ៊ុន​សែ​ល​កាត​មាន​មោទនភាព ដោយ​ទទួលបាន​នូវ​ការទទួលស្គាល់​ជា​អន្តរជាតិ​ជាថ្មី​ម្តងទៀត តាមរយៈ​ការជាប់​ឈ្មោះ​នៅក្នុង​បញ្ជី “​បុគ្គល​ទាំង​១០០​នាក់​ដែល​ផ្លាស់ប្តូរ​វិស័យ​ធុរកិច្ច​នៅ​អាស៊ី​”​ថ្ងៃទី ២១ ខែ​កញ្ញា ឆ្នាំ ២០២០ ។ Business Insider គឺជា​គេហទំព័រ​ព័ត៌មាន​ហិរញ្ញវត្ថុ​និង​ធុរកិច្ច ដ៏​ល្បីល្បាញ​បំផុត​មួយ​របស់​អាមេរិក ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​តាម​បណ្តា​ប្រទេស​ចំនួន ១៤​។​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ទៀត​នោះ​គ្រាន់តែ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក​មួយគ​ត់​ប៉ុណ្ណោះ​គេហ​ទំព័​រនេះ​មាន​អ្នកតាមដាន​ចំនួន​ដល់​ទៅ​ជាង ១០ លាន​នាក់​ឯណោះ​។​

​បញ្ជី​ឈ្មោះ​ដ៏​មាន​កិត្យានុភាព​នេះ បាន​រាយ​នាម​ក្រុមហ៊ុន​សែ​ល​កាត​ឱ្យ​នៅ​រួម​ជាមួយ​ក្រុមហ៊ុន​ខ្នាត​យក្ស​ដូចជា Tencent, TikTok, Xiaomi​និង Razer​ជាដើម ហើយ​គោលបំណង​ធំ គឺ​សំដៅ​លើកកម្ពស់​បុគ្គល​ទាំងឡាយណា ដែល​កំពុង​ជម្រុញ​ឱ្យមាន​ការផ្លាស់ប្តូ​រ និងនុ​វា​នុវត្តន៍​នៅក្នុង​ក្រុមហ៊ុន​របស់​ពួកគេក៏​ដូចជា​នៅក្នុង​ឧស្សាហកម្ម​ទាំងមូល​ផង​ដែរ​។​

​នៅក្នុង​បទសម្ភាសន៍​លោក អៀន វ៉ាត​សុន​(Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត​បាន​ថ្លែង​ប្រាប់​គេហទំព័រ Business Insider ឱ្យដឹងថា​គាត់​គឺជា​មនុស្ស​ម្នាក់​ដែល​មាន​ជំនឿ​ចិត្ត​បំផុត​ទៅលើ​ឥទ្ធិពល​ផ្នែក​មនុស្សធម៌​នៃ​ឌីជីថល​នីយកម្ម ជាពិសេស​នៅ​តាម​តំបន់​ជនបទ​ទូទាំង​ប្រទេស​កម្ពុជា​តែម្តង​។​

​លោក​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​៖ “​ការ​ជម្រុញ​លើកកម្ពស់​វិស័យ​ឌីជីថល​នឹង​ជួយ​ផ្លាស់ប្តូរ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ពោល​គឺ​តាមរយៈ​ការធ្វើ​ទំនើបកម្ម​វិស័យ​អប់រំ​សុខមាលភាព វិស័យ​កសិកម្ម ក៏ដូចជា​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​អាច​ចូលរួម​នៅក្នុង​ថ្នាល​សកល​ផងដែរ​” ។​
“ ក្រុមហ៊ុន​សែ​ល​កាត​ដែល​ជា​បណ្តាញ​ទូរស័ព្ទ​ចល័ត​ជា​មោទនភាព​របស់​ជាតិ​ខ្មែរ​តែ​មួយគត់​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការធានា​នូវ​ការនាំមក​ជូន​បណ្តាញ​5G ដើម្បី​ជួយ​ធ្វើឱ្យ​ប្រសើរឡើង​នៃ​កម្រិត​ជីវភាព​របស់​ព​ល​រដ្ឋ ក៏​ដូចជា​បង្កើន​នូវ​គុណភាព​ជីវិត​សម្រាប់​មនុស្ស​គ្រប់គ្នា​ផងដែរ​”​។​

​លោក​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា ការជាប់​ឈ្មោះ​នៅក្នុង​បញ្ជី​នេះ គឺជា​ការទទួលស្គាល់​ដ៏​ជាទី​មោទន​បំផុត​សម្រាប់​ក្រុមហ៊ុន​សែ​ល​កាត​និង​ផ្នែក ICT ទាំងមូល​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​។​
“​យើង​ប្តេជ្ញា​ក្នុង​ការសម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​របស់​លោក​ប្រធាន​អ្នក​ឧកញ៉ា​គិត​ម៉េង​ក្នុងការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ឱ្យទៅ​ជា​ឌីជីថល​នីយកម្ម​ពេញលេញ​ដើម្បី​គាំទ្រ​ដល់​រាជរដ្ឋាភិបាល ក៏ដូចជា​ឧស្សាហកម្ម ៤.០”​។​
•​    ​ក្រុមហ៊ុន​សែ​ល​កាត​គឺជា​ប្រតិបត្តិ​ករ​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ធ្វើ​ការសាកល្បង​បណ្តាញ​5G ផ្ទាល់​នៅក្នុង​អំឡុង​ខែ​កញ្ញា ឆ្នាំ ២០១៨​។​
•​    ​មួយ​ឆ្នាំ​បន្ទាប់​មក​សែ​ល​កាត ក៏​បាន​ដំឡើង​ទីតាំង​បណ្តាញ​5G​ដំណើរការ​ដោយ​ឯករាជ្យ ដំបូង​គេ​បំផុត​នៅ​កម្ពុជា​។​
•​    ​នៅក្នុង​ខែ​មីនា​ឆ្នាំ ២០២០ ក្រុមហ៊ុន​សែ​ល​កាត បាន​បើក​ដំណើរការ​សាកល្បង​ប្រើប្រាស់​បណ្តាញ​5G ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​ជា​សេវាកម្ម​ទូរ​វេជ្ជសាស្ត្រ​(Telemedicine)​សម្រាប់​ជួយ​ដល់​ក្រសួង​សុខាភិបាល​ក្នុង​ការប្រយុទ្ធប្រឆាំង​ជាមួយ​នឹង​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដនៅ​ទូទាំងប្រទេសក​ម្ពុ​ជា​។

 

vat200924a1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.