ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

ផ្អក​ស្លឹក​ដំឡូង​មី​ខ្ចីៗ​ក្លាយ​ជា​ចំណី​សត្វ​គោ​

ផ្អក​ស្លឹក​ដំឡូង​មី​ខ្ចីៗ​ក្លាយ​ជា​ចំណី​សត្វ​គោ​

​ការផលិត​ផ្អក​ពី​ស្លឹក​ឬ​ត្រួយ​ដំឡូង​មី​ខ្ចីៗ​រកឃើញ​ថា​អាច​ក្លាយ​ជា​ចំណី​សត្វ​គោ​បាន​ក្រោយ​ការ​បន្សាប​ជាតិពុល​រួចរាល់​ហើយ​។​ក៏​ដោយសារ​តែ​ស្លឹក​ដំឡូង​មីនេះ​សំបូរ​ជាតិ​ប្រូតេអ៊ីន​ច្រើន​ក្នុងការ​បំប៉ន​ដល់​សុខភាព​សត្វ​គោ​ឲ្យ​ឆាប់​ធំធាត់​និង​បាន​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​អ្នក​ចង់​ប្រកប​មុខរបរ​ចិញ្ចឹម​គោ​។​

​តាម​ការ​បញ្ជាក់បន្ថែម​របស់លោក នី ណាក់ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​គោ​ក្នុង​ខេត្ត​បាត់ដំបង​បាន​បង្ហើប​ឲ្យដឹង​ពី​ការកែច្នៃ​អាហារ​ចំណី​គោ​ពី​ស្លឹក​ដំឡូង​មី​ឲ្យទៅជា​ផ្អ​ក​ដែល​អាច​ទុក​បាន​មាន​រយៈពេល​លើសពី​៦​ខែ​ដោយ​ច្រក​ក្នុង​ថង់​ឲ្យបាន​ត្រឹមត្រូវ​បើសិនបើក​ចំ​ហនឹង​បណ្តាលឲ្យ​ខូច​គុណភាព​ផ្អ​កស្លឹក​ដំឡូ​ង​មី​។​លោក នី ណាក់ បន្ត​ថា​ស្លឹក​ដំឡូង​មី​ខុស​ពី​ស្លឹក​ដំឡូង​គ ដោយ​ស្លឹក​ដំឡូង​មី​មាន​ជាតិពុល​ច្រើន​មិន​អាច​ទទួល​ទាន​បានទេ ដោយឡែក​ស្លឹក​ដំឡូង​គ អាច​ទទួល​ទាន​បានតែ​មិនសូវ​មាន​អ្នក​ដាំ​ដុះ​ច្រើន​នោះទេ​។​ដើម្បី​ឲ្យ​ស្លឹក​ដំឡូង​មី​ក្លាយជា​ផ្អក​ទុក​បាន​យូរ​ត្រូវការ​បន្សាប​ជាតិពុល​ជាមុន​សិន​មុន​នឹង​ឲ្យ​គោ​ស៊ី​ហើយ​ក្នុង​ការ​ឲ្យ​វា​ស៊ី​ក៏​ត្រូវ​ឲ្យមាន​កម្រិតវា​ផងដែរ​។​លោក នី ណាក់ បន្តទៀតថា បច្ចេកទេស​ធ្វើ​ផ្អក​ដំឡូង​មីនេះ​គឺ​ធ្វើ​តាម​ប្រទេស​ថៃ​។​យើង​មាន​វត្ថុធាតុដើម​ដ៏​ល្អ យើង​មិន​គួរ​បោះចោល​ឡើយ​គឺ​នាំ​ឲ្យ​ខាតបង់​លុយ​កាក់​ដ៏​ច្រើន​។​ប្រូតេអ៊ីន​២៩% ។ ក្រោយពេល​ធ្វើ​ផ្អក វា​កើន​ប្រូតេអ៊ីន​ដល់​លើសពី​៤០%​ធ្វើឲ្យ​គោ​ធំធាត់​លឿនយ​កស្លឹក​ដំឡូង​មី​ស្រស់​ទាំង​ដើម​ខ្ចីៗ​នៅ​ខាងចុងៗ​មក​ហាល​សំដិល​នៅក្រោម​កំដៅថ្ងៃ​ចំនួន​មួយ​ម៉ោង ឬ​២​ម៉ោង​ដើម្បី​ឲ្យ​ស្រពោន​បាត់បង់​ជាតិ​ទឹក​ខ្លះៗ​នៅសល់​សំណើម​៦០%​រួច​ហើយ​រួច​យក​វា​ទៅ​ហាន់​ល្អិតៗ​ឬ​មួយ​យើង​អាច​យក​ហាន់​វា​ជា​មុន​ហាលថ្ងៃ​តាម​ក្រោយ​ក៏​បាន​ដែរ​។​យក​ស្ករ​រងូរ​កា​កស្ករ​រោងចក្រ​ដែល​សុទ្ធ​ល្អ​មក​លាយ ប្រោស​ពីលើ​វា​តាម​អត្រា​ស្លឹក​ដំឡូង​មី​១០០​គី​ឡូ ស្ករ​រងូ​៥​គីឡូក្រាម ឬ​អាច​ប្រើ​ស្ករត្នោត​ចាស់ៗ​ក៏​បាន​ដែរ ។ ច្របល់​ចូល​គ្នា​ឲ្យ​(​ហាម​ដាក់​ទឹក​)​ច្រកចូល​ក្នុង​ស្បោង​ឬ​ថង់​ប្លា​ស្ទិច ប៊ឺត​យក​ខ្យល់​ចេញពី​ថង់​ឲ្យអស់​(​សុញ្ញ​កាស​)​រួច​ហើយ​ចង​មាត់​ឲ្យ​ជិត​ល្អ​រក្សា​ទុក​ចំនួន​២១​ថ្ងៃ​។​អាច​រក្សា​ទុក​បាន​១​ឆ្នាំ​។​បរិមាណ​ដែល​ត្រូវ​ផ្តល់​ឲ្យ​គោ​ស៊ី​គឺ​៣​គីឡូ្កក្រាម​ក្នុង​១​ថ្ងៃ លាយ​ជាមួយ​ស្មៅ​ស្រស់​ឬ​ផ្អក​ចំបើង​។​ត្រូវ​ចង​ចាំ​ថា បរិមាណ​ចំណី​ឲ្យ​គោ​ស៊ី​គឺ​១០%​នៃ​ទំងន់​ខ្លួន​របស់​វា​៕

vat200924b1 vat200924b2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 5874 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.