ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

​ដាំ​ដូងក្រអូប​ទទួលបាន​ផល​ទាំង​រដូវវស្សា​និង​រដូវ​ប្រាំង​

​ដាំ​ដូងក្រអូប​ទទួលបាន​ផល​ទាំង​រដូវវស្សា​និង​រដូវ​ប្រាំង​

ដូងក្រអូប​ប៉ុន្មាន​ឆ្នាំមុន​ធា្ល​ប់​តែ​នាំចូល​ពី​ប្រទេស​ក្រៅ​ជា​ប្រភេទ​ដំណាំ​ទំនើប​ដែល​មាន​អ្នក​ទទួល​ទាន​ច្រើន​ហើយ​បច្ចុប្បន្ន​នេះ​ចម្ការ​ដូងក្រអូប​ដែល​កសិករ​យើង​បាន​ដាំ​នៅ​ខេត្ត​ព្រះសីហនុ​ដែល​បាន​ផ្គត់ផ្គង់​ចរាចរណ៍​ចែកចាយ​ដល់​ទីក្រុង​ភ្នំពេញ​និង​ស្រែអំបិល ខេត្ត​កោះកុង​។​

​ចម្ការ​ដូងក្រអូប​នេះ​ដាំ​លើ​ផ្ទៃដី​៤០​ហិច​តា​របស់លោក​ឆាយ​ម្ចាស់​ចម្ការ​ដូង​ក្រអូប​ដែល​មាន​បទពិសោធន៍​១៩​ឆ្នាំ​មក​ហើយ​ដោយ​បាន​ផ្តល់​ប​ទ​សម្ភាសន៍​ដល់​បណ្តាញ​ព័ត៌មាន​បាន​ឲ្យដឹងថាក៏​ដោយសា​រតែ​តម្រូវការ​ទីផ្សារ​ច្រើន​ទើប​បាន​ដាំ​ដូងក្រអូប​នេះ​ឡើង​ដើម្បី​កាត់បន្ថយ​ការ​នាំចូល​ពី​ខាង​ក្រៅ​ផង​ដោយ​មួយ​រយៈ​កន្លងមក​ដូងក្រអូប​នេះ​នាំចូល​ពី​ប្រទេស​ថៃ​និង​វៀតណាម​។​ពូជ​ដូងក្រអូប​នេះ​លក់​នៅលើ​ទីផ្សារ​ចន្លោះ​ក្នុង​ខែ​កក្កដា​(​ខែវស្សា​)​លក់បាន​១​ផ្លែ​២៣០០​រៀល​ទៅ​២៨០០​រៀល​ចំពោះ​ខែប្រាំង​មិនសូវ​សម្បូរ​ទឹកតែ​ដូង​លក់បាន​ថ្លៃ​១​ផ្លែ​បាន​ទៅ​៣០០០​រៀល​ទៅ​៤០០០​រៀល​។​

​លោក​ឆាយ បន្តទៀត​ថា​ចម្ការ​ដូងក្រអូប​របស់លោក​ក្នុង​១​លើកៗ​លក់បាន​១​ម៉ឺន​ផ្លែ តែ​ប្រមូល​ផល​ម្តងៗ​បាន​២​ម៉ឺន​ផ្លែ​ដោយ​នៅ​សល់​អាច​ធ្វើ​ការបណ្តុះ​ពូជ​ដូង​ទាំងនោះ​ទុក​លក់​បន្ត​សម្រាប់​តម្រូវ​ការ​ចំពោះ​បងប្អូន​យើង​ដែល​មាន​បំណង​ចង់​ដាំ​ដូងក្រអូប​នេះ​អាច​បាន​ប្រមាណ​ជា​៥០%​ទៀត ។​

​ក្នុងនោះដែរ លោក​ឆាយ ក៏​បាន​ធ្វើ​ការអំពាវនាវ​ឲ្យ​កសិករ​យើង​ដាំ​ដុះ​ដូងក្រអូប​ឲ្យបាន​ច្រើន​ដើម្បី​កាត់បន្ថយ​ការ​នាំចូល​ពី​ក្រៅ​ផង​ព្រោះថា​ដូងក្រអូប​ទទួលបាន​ទិន្នផល​ច្រើន​ដោយ​ក្នុង​១​ដើម​អាច​បាន​ផល​ផ្លែ​២​ទៅ​៣​ធ្លាយ​ហើយ​ក្នុង​១​ធ្លាយ​អាចមាន​ផ្លែ​ពី​៥​ទៅ​១០​ផ្លែ​ហើយ​១​ផ្លែ​យើង​អាច​លក់​បាន​តិច​បំផុត​ក៏​២​ពាន់​រៀល​ដែរ​៕

vat201024b3 vat201024b4

Filed in: កសិកម្ម

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.