ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

​សែ​ល​កាត​ចូលរួម​ជួយ​យុវជន​ក្នុង​ការអភិវឌ្ឍ​នូវ​ជំនាញ​ឌីជីថល​ដើម្បី​សុវត្ថិភាព​តាម​ប្រព័ន្ធ​អន​ឡាញ ក្រោម​យុទ្ធនាការ “​គាំពារ​សុវត្ថិ​កុមារ ដើម្បី​អនាគត​”

​សែ​ល​កាត​ចូលរួម​ជួយ​យុវជន​ក្នុង​ការអភិវឌ្ឍ​នូវ​ជំនាញ​ឌីជីថល​ដើម្បី​សុវត្ថិភាព​តាម​ប្រព័ន្ធ​អន​ឡាញ ក្រោម​យុទ្ធនាការ “​គាំពារ​សុវត្ថិ​កុមារ ដើម្បី​អនាគត​”

ភ្នំពេញ​៖ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២០​ក្រុមហ៊ុន​សែ​ល​កាត​មាន​មោទនភាព​ដោយ​ប្រកាស​នូវ​កិច្ចសហការ​ជា​ដៃគូ​ជាមួយ​អង្គការ Terre des HommesNetherlands (TdH-NL) ដើម្បី​ដាក់​ឱ្យ​ដំណើរការ​នូវ​យុទ្ធនាការ​ថ្មី “​គាំពារ​សុវត្ថិ​កុមារ ដើម្បី​អនាគត​” នៅក្នុង​ខេត្ត​សៀមរាប​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ថ្មីៗ​នេះ (២៤ តុលា​)​។​យុទ្ធនាការ​នេះ​ត្រូវបាន​បើក​សម្ភោ​ធ​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន​រួមគ្នា​មួយ​ដែល​ធ្វើឡើង​នៅ​ឯ​សណ្ឋាគារ​សៀមរាប​ប៉ាស៊ីហ្វិក​ស្របគ្នា​នឹង​ព្រឹត្តិការណ៍ TdH-NL Annual Cluster Event ដែល​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​យុវជន​ចំនួន ៣៥​រូប​របស់​អង្គការ​នេះ​និង​កុមារ​ជាង ២០០​នាក់​ទៀត មក​ពី​សាលារៀន​និង​ក្លឹប​នានា​នៅក្នុង​ខេត្ត​សៀមរាប​។​គោលបំណង​សំខាន់​នៃ​ការជួបជុំ​រយៈពេល​ពីរ​ថ្ងៃនេះ​គឺ​ដើម្បី​បង្កើន​ជំនាញ​ឌីជីថល​របស់​កុមារ​ដោយ​ក្នុងនោះ​រួមមាន​ទាំង​វិធី​បង្កើត​មាតិកា​ជុំវិញ​បញ្ហា​ដែល​ពួកគេ​កំពុង​ប្រឈមមុខ​និង​ការប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​ជះឥទ្ធិពល​ជា​វិជ្ជមាន​ដល់​អ្នកដទៃ​។​

​លោក អៀន វ៉ាត​សុន​(Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត​បាន​មានប្រសាសន៍​ថា​ក្រុមការងារ​ផ្នែក​ទីផ្សារ​របស់​សែ​ល​កាត ពិតជា​មានក្តី​សោមនស្ស​បំផុត​ក្នុងការ​ចែករំលែក​នូវ​ជំនាញ​របស់​ពួកគេ​រួម​ទាំង​ផ្តល់​ការគាំទ្រ​ដល់​យុវជន​និង​ថ្នាក់ដឹកនាំ​យុវជន​លើ​ការអភិវឌ្ឍ​ជំនាញ​ឌីជីថល​ក៏ដូចជា​លើកកម្ពស់​ការយល់ដឹង​អំពី​យុទ្ធនាការ​សុវត្ថិភាព​កុមារ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ផងដែរ​។​

​លោក Watson បាន​មានប្រសាសន៍ថា​គំនិត​ផ្តួចផ្តើម​ស្របគ្នា​នឹង​ការផ្ញើ​សារ​កាន់តែ​ទូលំទូលាយ​របស់​សែ​ល​កាត​ដើម្បី​ជួយ​លើកកម្ពស់​អក្ខរកម្ម​ឌីជីថល​ដែលជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​របស់​អ្នកឧកញ៉ា គិត ម៉េង សម្រាប់​ប្រទេស​កម្ពុជា​ដែល​មាន​លក្ខណៈ​ឌីជីថល​ពេញលេញ ។​

​លោក វ៉ាត សុន បាន​ថ្លែងបន្តថា យុវជន​ដ៏​មាន​ទេពកោសល្យ​ឈានមុខ​ទាំង​ពីរ​រូប​របស់​សែ​ល​កាត​រួមមាន កញ្ញា រ៉េត ស៊ូ​ហ្សា​ណា​និង​ប៊ុន​ឡេង​បាន​ចូលរួម​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ តាមរយៈ​ការរៀបចំ​នូវ​សិក្ខាសាលា​តាម​អន​ឡាញ ស្តីពី​ការបង្កើត​មាតិកា​និង​ការគ្រប់គ្រង​បណ្តាញ​សង្គម ។​

​លោក វ៉ាត​សុន បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ “​យុវជន​ដ៏​មាន​ទេពកោសល្យ​ទាំង​ពីរ​រូប​នេះ គឺ​មាន​អ្នកគាំទ្រ​តាម​ប្រព័ន្ធ​អន​ឡាញ​ដល់​ទៅ​ជាង​មួយ​លាន​នាក់​ឯណោះ​ពោលគឺ​បង្ហាញថា​ពួកគេ​អាច​ដើរតួ​ជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​យុវ​សិស្ស​ខ្មែរ​”​។​“​ក្នុងនាម​ជា​ប្រតិបត្តិ​ករ​ជាទី​មោទន​របស់​ខ្មែរ យើង​នឹង​ចូលរួម​តស៊ូ​មតិ​ដើម្បី​សុវត្ថិភាព​កុមារ​ដែល​ជា​ផ្នែក​មួយ​នៃ​តួនាទី​របស់​យើង​ក្នុង​ការគាំទ្រ​ដល់​សហគមន៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា​” ។ “​ការ​ផ្តល់​ជូន​ដល់​សិស្សានុសិស្ស​នូវ​ជំនាញ​ឌីជីថល​ដែល​ចាំបាច់​សម្រាប់​សុវត្ថិភាព​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​គឺជា​មធ្យោបាយ​មួយ​ដែល​យើង​អាច​ចូលរួម​ជួយ​បាន​ហើយ​យើង​ក៏​សូម​លើក​ទឹកចិត្ត​ដល់​លោកគ្រូ​អ្នកគ្រូ មាតាបិតា និង​ថ្នាក់​ដឹកនាំ​នៅ​តាម​សហគមន៍​ទាំងអស់ ឱ្យ​ចូលរួម​គាំទ្រ​ក៏ដូចជា​តាមដាន​យុទ្ធនាការ​នេះ​ទាំងអស់គ្នា​”​។​

​លោក ហេង ពុទ្ធិ​កា អ្នកជំនាញ​ខាង​ផ្នែក​លើកកម្ពស់​ការយល់ដឹង​របស់​អង្គការ​TdH-NL បាន​ថ្លែងឱ្យដឹងថា​៖“​យើង​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​សែ​ល​កាត​ចំពោះ​ការចូលរួម​នៅក្នុង​យុទ្ធនាការ​នេះ​។ ការចូលរួម​ជាមួយ​វិស័យ​ឯកជន​គឺជា​ជំហាន​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ការទទួល​ជ័យជម្នះ​លើ​ការតស៊ូ​របស់​យើង​ដើម្បី​សិទ្ធិ​កុមារ​”​។

​ក្រុមហ៊ុន​សែ​ល​កាត​ក៏​នឹង​ផ្តល់​ស៊ីម​កាត​ដោយ​ឥតគិតថ្លៃ​និង​គម្រោង​Cellcard4U ជូន​ដល់​ថ្នាក់​ដឹកនាំ​ក្រុម​ទាំង ៣៥​រូប ដែល​ជួយ​សម្របសម្រួល​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អង្គការ​TdH-NL នៅ​ទីតាំង​ទាំង ១០ ។​

​ដើម្បី​អបអរសាទរ​ដល់​ការដាក់ឱ្យ​ដំណើរការ​យុទ្ធនាការ​“​គាំពារ​សុវត្ថិ​កុមារ ដើម្បី​អនាគត​”​អង្គការ TdH​បាន​បើក​ដំណើរ​ទំព័រ​ហ្វេ​សប៊ុក​ថ្មី​មួយ ដែល​អ្នក​អាច​ស្វែងរក​បាន​តាមរយៈ​តំណ​ភ្ជាប់​នេះ​៖ https://bit.ly/2IEZhUS​ទំព័​រហេ្វ​សប៊ុក​នេះ​មាន​បង្ហាញជូន​នូវ​រូប​ស្លាក​សញ្ញា​យុទ្ធនាការ​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ជា​និមិត្តរូប​នៃ​បណ្តា​សហគមន៍​ដែល​បាន​ចូលរួម​ក្នុង​ការផ្តល់​ខែល​ការពារ​ដល់​កុមារ​ខ្មែរ ក៏ដូចជា​ជួយ​ជម្រុញ​ឱ្យ​ពួកគេ​មាន​អនាគត​ភ្លឺស្វាង​និង​ជោគជ័យ​ដែល​ពួកគេ​សក្តិសម​នឹង​ទទួល​បាន​ផង​ដែរ​។​

Terre des Hommes Netherlands គឺជា​អង្គការក្រៅរដ្ឋាភិបាល​ជួយ​ការពារ​កុមារ​ឈានមុខ​គេ​មួយ​ដែល​បាន​បំពេញ​ប្រតិ​បត្ដិការនៅ​ក្នុងប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ២០០៧ មកម្ល៉េះ​។ គម្រោង​របស់​អង្គការ​នេះ គឺ​ផ្តោត​ទៅលើ​ការការពារ​និង​ការឆ្លើយតប​ចំពោះ​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​និង​អាពាហ៍ពិពាហ៍​កុមារ នៅតាម​បណ្តាញ​អន​ឡាញ​និង​អ​ហ្វ​ឡាញ​។ អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​នេះ តែង​ចូលរួម​សហការ​ជាមួយ​រដ្ឋាភិបាល​អង្គកា​រ​ក្នុងស្រុក​សាលារៀន​និង​បណ្តា​សហគមន៍​ជា​ច្រើន​ទៀត​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​សិទ្ធិ​របស់​កុមារ​និង​ហានិភ័យ​នៃ​ការ​កេងប្រវ័ញ្ច​លើ​កុមារ​៕

kam201103b0 kam201103b1 kam201103b2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.