ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន​ចុះ​ត្រួតពិនិត្យ​ជួសជុល​ផ្លូវ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន​ចុះ​ត្រួតពិនិត្យ​ជួសជុល​ផ្លូវ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន នៅ​ព្រឹក​ថ្ងៃ​សុក្រ ១៤​កើត ខែ​កត្កិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​រួម​ដំណើរ​ដោយ​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ប្រចាំការ ឯកឧត្តម​រដ្ឋលេខាធិកា​រ ឯកឧត្តម​អនុរដ្ឋលេខាធិការ ឯកឧត្តម អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ បច្ចេកទេស ចុះ​ធ្វើ​ការជួសជុល​បន្ទាន់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង ១១២០០​ម៉ែត្រ ដែល​ខូចខាត​ទាំងស្រុង​ដោយ​ជំនន់​ទឹកភ្លៀង​ឆ្នាំ​២០២០​និង​ស្ពាន​អូ​សា​រ៉ា​យ​ប្រវែង ៣០​ម៉ែត្រ បាក់ស្រុត​ដោយសារ​ជំនន់​ទឹកភ្លៀង​។​ផ្លូវ​នេះ​មាន​ទីតាំង​ត​ភ្ជាប់​ពី​វត្ត​ត្នោតជុំ​ត្រង់​ចំណុច​ភូមិ​ត្នោតជុំ​ទៅដល់​ភូមិ​ដំណាក់​ថ្លុង ឃុំ​អូរ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះដែរ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​រដ្ឋមន្ត្រី និង​ប្រតិភូ​រួម​ដំណើរ​បាន​អញ្ជើញ​ទៅ​ពិនិត្យ​ស្ថានភាព​ផ្លូវ​មួយ​ខ្សែ​ទៀត​ក្នុង​គម្រោង​ជួសជុល​បន្ទាន់​មាន​ប្រវែង ១៣៧០០​ម៉ែត្រ ស្ថិតនៅក្នុង​ឃុំ​ព​ពេល ឃុំ​ជាងទង និង​ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់​ដែល​បាន​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​ផងដែរ​។​

មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម​បណិ្ឌត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន បាន​គូសបញ្ជាក់ថា ស្ថានភាព​ជំនន់​ទឹកភ្លៀង​បានចាប់ផ្តើម​ស្រក​ជា​បណ្ថើរៗ​ហើយ​បាន​បន្សល់ទុក​នូវ​ការខូចខាត ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវ ស្ពាន​ជាដើម​។ ក្រសួង​អភិវឌ្ឍន៍ជនបទ​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​ពីរ​សំខាន់ៗ​។​ទី​១ ចំពោះ​ផ្លូវ ស្ពាន ដែល​ខូច​ធ្ងន់ធ្ងរ ឬ​ដាច់​ពុំ​អាច​ចរាចរណ៍​បាន ត្រូវ​ធ្វើ​ការកែសម្រួល​បន្ទាន់​ដើម្បី​ភ្ជាប់​ចរាច​រណ៍ឡើង​វិញ​។ ទី​២  ត្រូវ​ធ្វើ​ការសិក្សា​លម្អិត​ដើម្បី​ធ្វើ​ការជួសជុល​ឲ្យមាន​លក្ខណៈ​រឹង​មាំ​ប្រកបដោយ​គុណភាព​៕

vat201105a1 vat201105a02 vat201105a03

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.