ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

លំ​ហាត់​កាយ​តាមផ្លូវ​សម្មាធិ​អប់រំ​ចិត្ត​អាចជួយ​បំបាត់​ជំងឺ​ក្រពះ ពោះវៀន លើសឈាម​

លំ​ហាត់​កាយ​តាមផ្លូវ​សម្មាធិ​អប់រំ​ចិត្ត​អាចជួយ​បំបាត់​ជំងឺ​ក្រពះ ពោះវៀន លើសឈាម​

តាម​ការប្រតិបត្តិ​របៀប​លំ​ហាត់​កាយ​សម្មាធិ​ធម៌​អប់រំ​ផ្លូវចិត្ត​ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​ថា​វិធី​នេះ​អាច​ជួយ​បំបាត់​ជំងឺ​ក្រពះ​ពោះ​រៀន ផ្តាសាយ រលាក​ច្រមុះ លើសឈាម លើស​ជាតិ​ខ្លាញ់ ក្រហាយ​ក្នុង​ទ្រូង ឈឺក្បាល ដោយ​នៅ​មាន​ច្រើន​ទៀត​ក្នុងពេល​ដែល​ពុទ្ធបរិស័ទ​យើង​ចង់​សិក្សា​ស្វែងយល់​ពី​ធម៌​សម្មាធិ​នេះ​។​

​ឧបាសិកា​អ្នកគ្រូ ចិន្តា ដែល​ជា​គ្រូបង្ហាត់​តាមផ្លូវ​សម្មាធិ​អប់រំ​ផ្លូវចិត្ត ផ្លូវកាយ​បានឲ្យដឹង​ថា​អ្នក​ប្រតិបត្តិ​តាម​ផ្លូវ​សម្មាធិ​នេះ​យូរ​ឆ្នាំ​មក​ហើយ​ទើបតែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដែល​អ្នកប្រតិបត្តិ​តាមផ្លូវ​សម្មាធិ​ភាគច្រើន​ឆាប់​ជា​ពី​ជំងឺ​ដែល​រៀបរាប់​ខាងលើ​។

​ឧបាសិកា​អ្នកគ្រូ ចិន្តា​បន្តទៀតថា​ពុទ្ធបរិស័ទ​ប្រុស​ស្រី​ដែល​មាន​វ័យ​ចំណាស់​បានមក​ចូលរៀន​ផ្លូវ​សម្មាធិ​នេះ​ចំនួន​១១​វគ្គ​មក​ហើយ​ដោយ​ក្នុង​១​វគ្គ​ចំនួន​២៥​នាក់​ទៅ​៣០​នាក់​។​បច្ចុប្បន្ននេះ ទីកន្លែង​សាល​សម្មាធិ​អប់រំ​ផ្លូវចិត្ត​នេះ​មាន​ពីរ​កន្លែង ដោយ​១​កន្លែង​នៅ​ភ្នំពេញ​និង​១​កន្លែង​ថ្មី​ទៀត​នៅ​សៀមរាប​ហើយ​អាច​ទាក់ទង​បាន​តាម​លេខ​ទូរស័ព្ទ​០១៥ ៨៥២ ២២២/ ០៦១ ៨៥២ ២២២ ។​

​ចំពោះ​វិធី​សម្មាធិ​នេះ​តាម​ការបញ្ជាក់​របស់​អ្នកគ្រូ ចិន្តា ថា​វិធីសាស្ត្រ​ធម៌​សម្មាធិ​ជួយ​ព្យាបាល​ផ្លូវកា​យ​និង​ផ្លូវចិត្ត ពិសេស​ជំងឺ​ដម្កាត់​ក្នុង​ខ្លួន​យើង​តែម្តង​ហើយ​ការឆ្លង​វគ្គ​សម្មាធិ​នេះ​ប្រើ​រយៈពេល​តែ​១​អាទិត្យ​ប៉ុណ្ណោះ​៕​

vat201109a1 vat201109a02 vat201109a03

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.