ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

​អ្នក​ចិញ្ចឹមសត្វ​កន្ធាយ​ក្នុងស្រុក​មិន​ខ្វះ​ទីផ្សារ​

​អ្នក​ចិញ្ចឹមសត្វ​កន្ធាយ​ក្នុងស្រុក​មិន​ខ្វះ​ទីផ្សារ​

សត្វ​កន្ធាយ​ជា​ប្រភេទ​សត្វ​ដែល​រដ្ឋ​ហាមឃាត់ ក៏​ដោយសារ​កន្ធាយ​នេះ​ជិត​ផុត​ពូជ​ទៅ​ហើយ​។​ក្នុង​ឃុំ​វិហារ​សួគ៌ ក្នុង​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល មានការ​ផុលផុស​ចិញ្ចឹមសត្វ​កន្ធាយ​នេះ​ច្រើន​តម្រូវ​បានតែ​ទីផ្សារ​ក្នុងស្រុក​ហើយ​កន្លែង​ចិញ្ចឹម​កន្ធាយ​នោះ​ក៏​មាន​ធ្វើការ​បង្កាត់​ពូជ​លក់​បន្ត​ទៅ​អ្នក​ដែល​ចង់​ចិញ្ចឹម​កន្ធាយ​ថែមទៀត​ផង​ដែរ​។​

​បទពិសោធន៍​លើ​ការចិញ្ចឹម​កន្ធាយ​១០​ឆ្នាំ​ជាប់​គ្នា​របស់​លោក ម៉ា ទីណេ អ្នក​ចិញ្ចឹម​កន្ធាយ​រាប់​ម៉ឺន​កូន​ធំ​ជាងគេ​ក្នុង​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល បានឲ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​ថា​ក្នុង​ការចិញ្ចឹម​កន្ធាយ​ពូជ​តៃវ៉ាន់​នេះ​ធ្លាប់​ទទួលបាន​នូវ​បរាជ័យ​រួច​មក​ហើយ​លើ​ការចិញ្ចឹម​នេះ​ក៏​ដោយសារ​កត្តា​ពុំ​ធ្លាប់​ចិញ្ចឹម បច្ចេកទេស​ដឹកជញ្ជូន​និង​បទពិសោធន៍​ក្នុង​ពេល​ថែទាំ​កូន​កន្ធាយ​ទម្រាំ​វា​ធំ​។​

ចំណែក​ភាពជោគជ័យ​វិញ​ទទួលបាន​ការសិក្សា​ពី​ក្រៅ​ផង​និង​រៀន​ស្រាវជ្រាវ​ខ្លួនឯង​ផង​នៅពេល​មាន​បញ្ហា​ទប់ស្កាត់​លើ​ការថែបំប៉ន​កន្ធាយ​នៅ​តូចៗ​ទម្រាំ​វា​ធំ​បញ្ចេញ​នៅលើ​ទីផ្សារ​។​

លោក ម៉ា ទីណេ អ្នក​ចិញ្ចឹម​កន្ធាយ​នាពេល​បច្ចុប្បន្ន​មាន​ចំនួន​ច្រើនជាងគេ​រហូត​ដល់​បរិ​មាណ​ចំនួន​១​លាន​កូន​ដែល​ក្នុង​ចំណោម​នោះ​មាន​អ្នក​ចិញ្ចឹម​ខ្លះ​បាន​តែ​បរិ​មា​៣​ម៉ឺន​កូន​តែប៉ុណ្ណោះ​។​របៀប​ចិញ្ចឹម​កន្ធាយ​ក្នុង​សហគមន៍​លោក ម៉ា ទីណេ បន្ត​ថា​កន្លែង​លោក​មានពូជ​បង្កាត់​កន្ធា​យ​បើ​មាន​បងប្អូន​ណា​ចង់​ចិញ្ចឹម​កន្ធាយ​នោះ​លោក​មាន​កូន​សម្រាប់​លក់​ក្នុង​សហគមន៍​ហើយ​នៅពេល​ដែល​កន្ធាយ​ធំ​ត្រូវ​បញ្ចេញ​លក់​ក៏​មិន​ខ្វល់ខ្វាយ​ពិបាក​រក​ទៅ​ទីផ្សារ​នោះឡើយ​បងប្អូន​យើង​អាច​លក់​បាន​មក​កន្លែង​គាត់​ជា​អ្នក​ប្រមូល​ទិញ​ផ្ទាល់​តែម្តង​ក្នុងតម្លៃ​១​គីឡូក្រាម​ស្មើនឹង​១០​ដុល្លារ​។

​លោក ម៉ា ទីណេ​បន្តទៀត​ថា​ការចិញ្ចឹម​កន្ធាយ​ត្រូវ​ចំណាយ​ចំណី​ឲ្យ​វា​ស៊ី​ក្នុង​ចំនួន​កូន​១​ម៉ឺន​អស់​៣​ទៅ​៤​គីឡូក្រាម​ពេល​វា​នៅ​តូច​លុះដល់​៥​ខែ​ហើយ​ត្រូវ​ចំណាយ​ចំណី​វា​ក្នុង​បរិមាណ​ដដែល​ដល់​៥០​គីឡូក្រាម​រហូត​ដល់​ធំ​ល្មម​ចាប់​ត្រូវ​ចំណាយ​៨០​គីឡូក្រាម​។​

​ម្ចាស់​កន្ធាយ​រូបនេះ​ផ្តាំផ្ញើ​ទៀតថា បើ​យើង​ធ្វើការ​ចាប់​កន្ធាយ​ព្រៃ​ជា​អាហារ​ជាការ​បំផ្លាញ​ដល់​បរិស្ថាន​ដែល​រដ្ឋ​កំពុង​ហាមឃាត់​ទប់ស្កាត់​នឹង​ជិត​ផុត​ពូជ​ទៅ​ហើយ​នោះ​ផង​ដោយ​ឲ្យ​កសិករ​យើង​ងាក​មក​ចិញ្ចឹម​កន្ធាយ​ក្នុង​ស្រុក​ឲ្យបាន​ច្រើន​ពី​ព្រោះ​ការចិញ្ចឹម​នេះ​ផ្គត់ផ្គង់​ក្នុងស្រុក​មិន​គ្រប់គ្រាន់​ផង​ហើយ​ការចិញ្ចឹម​កន្ធាយ​នេះ​ស្របច្បាប់​ព្រមទាំង​ជួយ​រក​ទីផ្សារ​ក្នុងស្រុក​ថែមទៀត​ផង​៕​

vat201109a06 vat201109a07 vat201109a08

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.