ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ ​ក្របខ័ណ្ឌ​ដ៏​សំខាន់​ជាមួយនឹង​ក្រុមហ៊ុន ZTE

ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ ​ក្របខ័ណ្ឌ​ដ៏​សំខាន់​ជាមួយនឹង​ក្រុមហ៊ុន ZTE

ក្នុងថ្ងៃនេះ សែ​ល​កាត ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ (Framework Agreement) ដ៏​សំខាន់​មួយ ជាមួយនឹង​ក្រុមហ៊ុន​សាជីវកម្ម ZTE សម្រាប់​ការនាំយក​នូវ​បច្ចេកវិទ្យា 5G និង​ការបង្កើន​សេវា​គ្របដណ្ដប់ និង​សមត្ថភាព​បច្ចេកវិទ្យា 4G នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ពិធី​ចុះហត្ថលេខា​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​លោក សុង ចូ​វុន (Song Chaojun) នាយក​គ្រប់គ្រង​ផ្នែក​វិស្វកម្ម និង​សេវាកម្ម​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​របស់​ក្រុមហ៊ុន ZTE ដោយ​ទន្ទឹមនឹងនោះ​ក៏​មាន​នូវ​វត្តមាន​ចូលរួម​របស់​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​ក្រុមហ៊ុន ZTE ផងដែរ​។​

​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ធ្វើឡើង​ស្របគ្នា​នឹង​កាលៈទេសៈ​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន​សែ​ល​កាត និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ដែល​កំពុង​ដាក់​ចេញ​នូវ​ផែនការ​ជា​ផ្លូវការ​ក្នុង​ការនាំយក​នូវ​បច្ចេកវិទ្យា 5G ក៏ដូចជា​ការបង្កើន​នូវ​សេវា​គ្របដណ្ដប់ និង​គុណភាព​របស់​បច្ចេកវិទ្យា 4G LTE​។

​កិច្ចព្រមព្រៀង​នេះ នឹង​នាំមក​នូវ​ការវិនិយោគ​ហិរញ្ញវត្ថុ​ដ៏​សំខាន់​មួយ ដែល​នឹង​ជួយ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ឈានមុខ​គេ​មួយ​នៅក្នុង​តំបន់ ទៅ​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា 5G ។​

​គួរ​រំលឹង​ផងដែរ សែ​ល​កាត​ដែលជា​ប្រតិបត្តិ​ករ​គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ​តែមួយ​គត់​នៅ​កម្ពុជា និង​ក៏​ជា​ក្រុមហ៊ុន​ដែល​បម្រើ​សេវាកម្ម​យូរ​បំផុត​ដែរ ដោយ​មាន​រយៈពេល​ប្រតិបត្តិការ​រហូត​ត​ទៅ​ដល់ ២៤ ឆ្នាំ បាន​មាន​គម្រោង​ជា​យូរ​មក​ហើយ​ក្នុង​ការនាំយក​នូវ​បច្ចេកវិទ្យា 5G ហើយ​ទន្ទឹមនឹងនោះ​ក្រុមហ៊ុន​ក៏​ចង់​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​របស់​លោក​អគ្គនាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ក្នុង​ការអភិវឌ្ឍ​វិស័យ​ឌីជីថល​ប្រកបដោយ​ភាពជោគជ័យ​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

​បន្ថែម​លើ​នេះ ចក្ខុវិស័យ​របស់​អ្នកឧកញ៉ា គិត ម៉េង គឺ​គាំទ្រ​ផ្ទាល់​ទៅលើ​គម្រោង​របស់​រាជរដ្ឋាភិបាល​សម្រាប់​ឧស្សាហកម្ម ៤.០ ពោល​គឺ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ និង​ផលិតផល​ក្នុងស្រុក​សរុប ហើយ​ក្នុងនោះ​ក៏​ជួយ​ជម្រុញ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពី​ការរស់នៅ​ក្នុង​សម័យ​ឌីជីថល​ផងដែរ​។ ក្រុមហ៊ុន Cellcard, Wing Money, Ezecom, CBS និង Digital Sky ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ផ្នែក ICT របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប កំពុង​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ ទៅ​លើ​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​ឌីជីថល​រួមគ្នា​សម្រាប់​ប្រទេស​កម្ពុជា​។ យុទ្ធសាស្ត្រ​នេះ នឹង​នាំឱ្យ​មាន​ការផ្លាស់ប្តូ​រទាំ​ង​ស្រុង​នៃ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ព្រោះ​ថា​តួនាទី​នៃ​ការតភ្ជាប់ ទិន្នន័យ មាតិកា និង​សន្តិសុខ នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​យើង នឹង​ត្រូវបាន​ផ្លាស់ប្តូរ ស្រប​នឹង​វត្តមាន​មក​ដល់​នៃ​បច្ចេកវិទ្យា 5G និង​ការគាំទ្រ​យ៉ាង​ទូលំទូលាយ​នៃ​បច្ចេកវិទ្យា​ដូចជា IoT, Big Data, AI និង VR / AR ជាដើម​។

អ្នកឧកញ៉ា គិត ម៉េង បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​សែ​ល​កាត រួម​ជាមួយនឹង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ផ្នែក​ICT របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ដទៃទៀត នឹង​ធានា​ឱ្យបាន​ថា វត្តមាន​នៃ​បច្ចេកវិទ្យា 5G នៅក្នុង​ប្រទេស​កម្ពុជា នឹង​នាំមក​គុណប្រយោជន៍​យ៉ាង​ធំធេង​ដល់​ផ្នែក​មនុស្សធម៌ ដើម្បី​លើកកម្ពស់​ផ្នែក​សេវា​សុខភាព ការអប់រំ និង​សន្តិសុខ​សម្រាប់​ពលរដ្ឋ​គ្រប់រូប ក៏ដូចជា​ជួយ​ជម្រុញ​ឱ្យ​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​មាន​ភាពរឹងមាំ​នាពេលអនា​គត​ផងដែរ​៕

vat201112a1 vat201112a2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.