ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

​ក្រុមការងារ​រាជរដ្ឋាភិបាល​បាន​ចុះ​ចែក​ស្រូវពូជ​និង​ពូជ​បន្លែ​ដល់​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​

​ក្រុមការងារ​រាជរដ្ឋាភិបាល​បាន​ចុះ​ចែក​ស្រូវពូជ​និង​ពូជ​បន្លែ​ដល់​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​

​លោក​បណ្ឌិត​សភាចារ្យ​អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង​តំណាង​ដ៏​ខ្ពង់​ខ្ពង់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​សំណេះសំណាល​សួរសុខទុក្ខ​និង​ចែក​ស្រូវពូជ​ចំនួន​១៧១​តោន​និង​ពូជ​បន្លែ​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្ត​កំពង់ឆ្នាំង​នៅក្នុង​បរិវេណ​វត្ត​ត្រពាំង​ជុំ ភូមិ​តា​សុខ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​នា​ថ្ងៃ​១២ វិច្ឆិកា ២០២០​។​

​ក្នុងចំណោម​១៧១០​គ្រួសារ​ក្នុង​នោះ​មាន​មកពី​ស្រុក​បរិបូរណ៍​ចំនួន​២២៥​គ្រួសារ ស្រុក​ជល​គិរី​ចំនួន​៥៦៧​គ្រួសារ ស្រុក​កំពង់លែង​ចំនួន​១៥២​គ្រួសារ ស្រុក​កំពង់ត្រឡាច​ចំនួន​៣២២​គ្រួសារ ស្រុក​រលាប្អៀរ​ចំនួន​៤១៤​គ្រួសារ និង​ក្រុង​កំពង់ឆ្នាំង​ចំនួន​៣០​គ្រួសារ ដោយ​មួយ​គ្រួសារ​ទទួលបាន​ស្រូវពូជ​១០០​គីឡូក្រាម និង​ពូជ​បន្លែ ៦​មុខ​ដែរ​។​គូស​បញ្ជាក់ថា​អំណោយ​ដ៏​ថ្លៃថ្លា​នេះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ៕

vat201112b1 vat201112b2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.