ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

សិប្បកម្ម​កាក​សំណល់​ពី​ស្នែង​គោ ក្របី​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​អ្នក​ប្រើប្រាស់​ដោយ​អាច​កែច្នៃ​ជា​គ្រឿង​លម្អ​

សិប្បកម្ម​កាក​សំណល់​ពី​ស្នែង​គោ ក្របី​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​អ្នក​ប្រើប្រាស់​ដោយ​អាច​កែច្នៃ​ជា​គ្រឿង​លម្អ​

សិប្បកម្ម​ក្នុងស្រុក​មួយ​មានឈ្មោះ​ថា​សុមនា បាន​ចាប់​យក​មុខរបរ​កែច្នៃ​ស្នែងគោ​មកជា​គ្រឿងអលង្ការ ខ្សែក្រវ៉ាត់ វ៉ែនតា និង​វត្ថុ​អនុស្សាវរីយ៍​ជាដើម​ដែល​ទាក់ទាញ​ដល់​អ្នកប្រើប្រាស់​១៦​ឆ្នាំ​មកហើយ​។​

​តាម​ការរៀបរាប់​របស់​ម្ចាស់​សិប្បកម្ម​កែច្នៃ សុម​នា មានឈ្មោះ​ថា ចិន្តា បានឲ្យដឹង​ថា​សិប្បកម្ម​កែច្នៃ​នេះ​កើតឡើង​រយៈ​១៦​ឆ្នាំ​មកហើយ​ដែល​ពីមុន​មក​បិះ​ក្ស័យធ​នទៅ​ហើយ​ដោយ​គ្មាន​អ្នកគាំទ្រ​ហើយ​ទើប​តែ​រយៈ​ចុងក្រោយ​នេះ​ឃើញថា​មាន​អតិថិជន​គាំទ្រ​ឡើងវិញ​ក្រោយ​ពី​សិប្បកម្ម​នេះ​បាន​ផ្លាស់​ទីតាំង​ពី​ខេត្ត​ព្រៃវែង​មក​នៅ​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​វិញ​។​ចិន្តា​បន្តថា​សិប្បកម្ម​របស់​នាង​ធ្វើ​ការកែច្នៃ​ស្នែងគោ​និង​ស្នែងក្របី​ដែល​ទិញ​ពី​កន្លែង សត្តឃាត​ដោយ​ម៉ៅ​ឬ​ស្នែង​ណា​ដែល​ល្អ​វែង​ទិញ​គិត​ជា​គូ​ក្នុង​១​គូ ៥​ពាន់​រៀល​ទៅ​១​ម៉ឺន​រៀល​ចំពោះ​ស្នែង​ដែល​អន់​ទិញ​គិត​ជា​ការុង​។​

​ស្នែងគោ​ជា​ប្រភេទ​ស្នែង​ដែល​មាន​អាយុកាល​វែង​អាច​កែច្នៃ​ទៅជា​ក្រាស់​សិតសក់ គ្រឿង​អង្កាំ គ្រឿងអលង្ការ ខ្សែក្រវ៉ាត់ វ៉ែនតា​ហើយ​ក្នុងចំណោម​វត្ថុ​ទាំងនេះ ខ្សែក្រវ៉ាត់​ជាទី​ពេញនិយម​ច្រើន​នៃ​អ្នកប្រើប្រាស់ អាច​លក់​បាន​ថ្លៃ​ជាងគេ ក្នុង​១​ខ្សែ​ថ្លៃ​៧៥​ដុល្លារ ដោយ​កែច្នៃ​ពី​ស្នែងគោ​សុទ្ធសាធ​បន្ទាប់មក​ទៀត​វ៉ែនតា​ថ្លៃ​៣៨​ដុល្លារ​ដោយ​ពុំ​សូវ​មាន​អ្នកទិញ​ច្រើន​ទេ​ហើយ​ចំពោះ​គ្រឿងអលង្ការ​ខ្សែដៃ ខ្សែក ដែល​កែច្នៃ​ពី​ស្នែងគោ​នេះ លក់​បាន​ចាប់​ពី​៣​ដុល្លារ​ឡើង​ទៅ​។​

​ដោយឡែក​ក្នុង​ខ្សែក្រវ៉ាត់​មួយ​អាច​ធ្វើ​ការកែច្នៃ​ក្នុង​រយៈពេល​១​អាទិត្យ​ប៉ុណ្ណោះ​។​ម្ចាស់​សិប្បកម្ម​ដដែល​នេះ​បាន​បញ្ជាក់ទៀតថា ចំពោះ​គុណប្រយោជន៍​ផលិតផល​ពី​ស្នែង​នេះ​អាច​ជួយ​បរិស្ថាន​ធម្មជាតិ​និង​មាន​ប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់​ដោយ​អាច​ជួយ​បំបាត់​ជាតិពុល​និង​បំបាត់​ខ្លាញ់​ក្នុង​ឈាម​ក្នុងពេល​ដែល​យើង​ប្រើប្រាស់​យូរ​ទៅ​៕

vat201112b3 vat201112b4

Filed in: ព័ត៌មានជាតិ, សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.