ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

ចង់​ចិញ្ចឹម​កូន​សត្វ​អូទ្រីស​មានតម្លៃ​៤៥០​ដុល្លារ​មាន​អាយុកាល​វែង​និង​ទម្ងន់​រហូត​ដល់​១៥០​គីឡូក្រាម​

ចង់​ចិញ្ចឹម​កូន​សត្វ​អូទ្រីស​មានតម្លៃ​៤៥០​ដុល្លារ​មាន​អាយុកាល​វែង​និង​ទម្ងន់​រហូត​ដល់​១៥០​គីឡូក្រាម​

កសិដ្ឋាន​ចិញ្ចឹមសត្វ​មួយ​កន្លែង​ដែល​នៅ​ខេត្ត​កំពង់ស្ពឺ​ធ្លាប់​បាន​នាំ​ចូល​ពង​សត្វ​អូទ្រីស​ពី​ក្រៅ​ប្រទេស​មក​លក់​ក្នុងស្រុក​។​ឥឡូវនេះ​បាន​នាំ​កូន​សត្វ​អូទ្រីស​មក​លក់​វិញ​ម្តង​ក៏​ដោយសារ​សត្វ​ប្រភេទ​នេះ​ទទួលបាន​ការចាប់អារម្មណ៍​មាន​អ្នក​ចង់​ចិញ្ចឹម​ច្រើន​និង​ដោយសារ​សត្វ​អូទ្រីស​មាន​អាយុកាល​វែង​ធន់​នឹង​អាកាសធាតុ និង​ឆាប់​ធំធាត់​រហូតដល់​មាន​ទម្ងន់​១៥០​គីឡូក្រាម​។​

​បើ​តាម​ការបញ្ជាក់​រប​ស់លោក​ស៊ី ជា​អ្នកលក់​ចែកចាយ​បន្ត​នៅ​ភ្នំពេញ​តាមរយៈ​ការផ្សព្វផ្សាយ​អន​ឡាញ​បានឲ្យដឹង​ថា​កូនស​ត្វ​អទ្រី​ស​នេះ​មួយ​ថ្លៃ​៤៥០​ដុល្លារ ដោយ​ចិញ្ចឹម​ក្នុង​រយៈពេល​៣​ខែ​វា​ឡើង​ទម្ងន់​៤​ទៅ​៥​គីឡូក្រាម​។ ​ដោយឡែក​ចំណី​របស់​កូន​សត្វ​អូទ្រីស​នេះ​វា​ស៊ី​បន្លែ​ចម្រុះ​ចិញ្ច្រាំ​ឲ្យ​វា​ស៊ី​ដូច​ជា​សត្វ​ជ្រូក​និង​ទា​ដែរ​។

លោក ស៊ី បន្ត​ថា​តាម​ប្រវត្តិ​សាវតា​របស់​សត្វ​នេះ​ធ្វើការ​នាំចូល​មកពី​អាហ្វ្រិក​ដោយ​ដាក់​ទីតាំង​នៅ​ខេត្ត​កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ​។​បណ្តាញ​ចែកចាយ​រូបនេះ​បន្ត​ទៀត​ថា​ពូជ​សត្វ​អូទ្រីស​នេះ​មាន​អាយុកាល​វែង​ណាស់​យើង​ចិញ្ចឹម​រហូតដល់​មាន​ទម្ងន់​១៥០​គីឡូក្រាម​ឯណោះ​ហើយ​វា​ជា​សាច់​ដែល​មាន​រសជាតិ​ដូច​សត្វ​គោ​ដែរ​។

​សត្វ​អូទ្រីស​ក្រៅ​ពី​តម្រូវការ​សា​ច់វា​ក៏​ជា​ប្រភេទ​សត្វ​ដែល​គេ​យកទៅ​ដាក់​ចិញ្ចឹម​លម្អ​តាម​រមណីយដ្ឋាន​និង​ក្នុង​ចម្ការ​ធំៗ​ដោយសារ​វា​មាន​រូបរាង​ស្រស់ស្អាត​ធំ​ត្រដែត គួរ​ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ដែល​ចូល​មក​លេង​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​ទាំងនោះ​ផងដែរ​៕

vat201125a2 vat201125a3 vat201125a4

Filed in: កសិកម្ម, សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.