ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​បើក​ការដ្ឋាន​ស្តារ និង​ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ក្នុង​ស្រុក​មោងឫស្សី​

​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​បើក​ការដ្ឋាន​ស្តារ និង​ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ក្នុង​ស្រុក​មោងឫស្សី​

​លោក​បណ្ឌិត​សភា​ចារ្យ អ៊ុក​រ៉ាប៊ុន​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​អញ្ជើញ​បើក​ការដ្ឋាន​ជួសជុល​ស្តារឡើងវិញ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ចំនួន​មួយ​ខ្សែ​ប្រវែង ១៤,១០​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​ឃុំ​កកោះ​ទៅ​ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង​នា​រសៀល​ថ្ងៃ ២០ វិច្ឆិកា ២០២០​។​ផ្លូវ​នេះ​ឆ្លងកាត់​ឃុំ​ចំនួន​៣​គឺ​ឃុំ​ក​កោះ ឃុំ​ប​សើ​មង្គល និង​ឃុំ​មោង ដែល​ជា​ផ្លូវ​ច្រកទ្វារ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រជា​កសិករ​សម្រាប់​ដឹកជញ្ជូន​កសិផល​។​

​លោក​បណ្ឌិត​សភា​ចារ្យ អ៊ុក​រ៉ាប៊ុន​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​បញ្ជាក់​ក្នុង​ឱកាស​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​នេះ​ជា​ថ្មី​ថា​ផ្លូវ​ប្រវែង​១៤,១០​គីឡូម៉ែត្រ​នេះ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ដាក់បញ្ចូល​ទៅក្នុង​គម្រោង​កិច្ចសហប្រតិបត្តិការ​គឺ «​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា (RID4CAM)  »​ដែល​គ្រោង​នឹង​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ DBST ជា​គម្រោង​សហប្រតិបត្តិ​ពី​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ KfW ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ ( AFD ) និង​សហភាព​អឺរ៉ុប ( EU ) ៕

vat201125a5 vat201125a6 vat201125a7

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.