ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

ដាំ​ស្មៅ​ចំណី​សត្វ​បី​ប្រភេទ​បាន​ផល​ទាំង​ពូជ​ដើម​សម្រាប់​លក់​និង​ស្លឹក​ជា​ចំណី​សត្វ​

ដាំ​ស្មៅ​ចំណី​សត្វ​បី​ប្រភេទ​បាន​ផល​ទាំង​ពូជ​ដើម​សម្រាប់​លក់​និង​ស្លឹក​ជា​ចំណី​សត្វ​

ពូជ​ស្មៅ​បី​ប្រភេទ​ដែល​នាំចូល​ពី​ប្រទេស​ថៃ ត្រូវបាន​កសិករ​យើង​ស្វែង​យល់​សិក្សា​យក​មក​ពូជ​ទាំងនោះ​មក​ដាំ​បាន​ផ្តល់​ការផ្គត់ផ្គង់​សម្រាប់​ជា​ចំណី​សត្វ​តម្រូវការ​នៅ​ទូទាំង​២៥​ខេត្ត​ក្រុង​។​

​នេះ​ជា​ការអះអាង​បទពិសោធន៍​ថ្មី​មួយទៀត​របស់​កសិករ​យើង​នៅ​ស្រុក​ភ្នំស្រួច​ខេត្ត​កំពង់ស្ពឺ​ដែល​បាន​ដាំ​ស្មៅ​បី​ប្រភេទ​នេះ​សម្រាប់​ចំណី​សត្វ ។​

​លោក ម៉ា ទីន ដែល​បាន​ដាំ​ស្មៅ​បី​ប្រភេទ​លើ​ផ្ទៃដី​ដំបូង​ជាង​១​ហិកតា​ដោយ​ការប្រើប្រាស់​ទុន​តិចតួច​ប៉ុណ្ណោះ ឈ្មោះ​ស្មៅ​បី​ប្រភេទ​នេះ​ដែល​នាំចូល​ពី​ប្រទេស​ថៃ​នោះ​មានឈ្មោះ​ថា ស្មៅ​ផ្អែម​អ៊ីស្រាអែល ស្មៅ​ណេ​ណា និង​ស្មៅ​ឃី​ង​ហ្គ្រា​ស់​។​

​លោក ម៉ា ទី​ន​បាន​ដាំ​ស្មៅ​ប្រភេទ​នេះ​អស់​រយៈពេល​បី​ឆ្នាំ​មក​ហើយ​ដោយ​ប្រើ​រយៈពេល​ដាំ​១​ខែ​កន្លះ​ទៅ​២​ខែ​ដោយ​ប្រើ​ការដាក់​ជី​អាចម៍គោ​ជាប្រចាំ​ហើយ​រដូវ​ដែល​ដាំ​ស្មៅ​ទាំងនោះ​គឺ​ក្នុង​កំឡុង​ខែ​មេសា​ពេល​ធ្លាក់ភ្លៀង​តិចៗ​ដោយ​មិន​ចំណាយ​ទឹក​ច្រើន​នោះ​ទេ​។​ប្រភេទ​ស្មៅ​ឈ្មោះ​ណេ​ណា​និង​ស្មៅ​ឃី​ង​ហ្គ្រា​ស់សម្បូរ​រោម​ច្រើន​ជា​ចំណី​របស់​សត្វ​ជើង​៤​ទំពារ​អៀង​មាន គោ ក្របី ពពែ ចៀម ដោយឡែក​ចំពោះ​ស្មៅ​ផ្អែម​អ៊ីស្រាអែល​ស្លឹក​របស់​វា​ជា​ចំណី​របស់​សត្វ​គ្រប់​ប្រភេទ​។

​លោក ម៉ា ទីន បញ្ជាក់ទៀតថា​បី​ឆ្នាំ​មកនេះ​លោក​មាន​គម្រោង​ដាំ​ដុះ​ស្មៅ​បី​ប្រភេទ​លើ​ផ្ទៃដី​២​ហិកតា​បន្ថែម​ទៀត​អាស្រ័យ​ដោយសារ​តម្រូវការ​អ្នក​ដាំ​ដុះ​ច្រើន​នៅ​ទូទាំង​២៥​ខេត្ត​ក្រុង​។​ហើយ​បច្ចុប្បន្ន​នេះ​ក៏​មិន​ទិញ​ពូជ​ពី​ក្រៅ​នោះដែរ ដោយ​ធ្វើ​ការបណ្តុះ​ដើម​ខ្លួនឯង​ដោយ​ក្នុង​នោះ​ស្មៅ​ផ្អែម​អ៊ីស្រាអែល​មួយ​កង់​បាន​ថ្លៃ​១៥០​រៀល ស្មៅ​ណេ​ណា​មួយកង់​បាន​ថ្លៃ​១៣០​រៀល និង​ស្មៅ​ឃី​ង​ហ្គ្រា​ស់​មួយក​ង់​បាន​ថ្លៃ​១០០​រៀល​ហើយ​លក់​ក្នុង​១​ថ្ងៃ​បាន​ជាង​៥០០​បំពង់​ដែរ​។​ដាំ​ស្មៅ​បី​ប្រភេទ​នេះ​ទទួលបាន​អត្ថប្រយោជន៍​ដោយ​ដើម​ទុក​ពូ​លក់​និង​ស្លឹក​សម្រាប់​លក់​ចេញ​បន្ត ៕

vat201202a4 vat201202aa5

Filed in: កសិកម្ម, សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.