ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

សម្តេច​សង្ឃរាជ​ជួន ណាតៈ ក្បួន​ហោរា​មិនមែនជា​ព្រះពុទ្ធសាសនា​ទេ​

សម្តេច​សង្ឃរាជ​ជួន ណាតៈ ក្បួន​ហោរា​មិនមែនជា​ព្រះពុទ្ធសាសនា​ទេ​

សំណួរ​ដែល​ពុទ្ធបរិស័ទ​លើកឡើង​ក្នុង​ទ​សតវត្សរ៍​ទី​៦០-៧០ ដែល​មានន័យថា ទី​១ ហោរា​កើតឡើង​តាំងពី​សម័យ​ណា​មក​? ទី​២ ក្បួន​នេះ​ដកស្រង់​តាម​ក្បួន​គម្ពី​ណា ? ទី​៣ ព្រះពុទ្ធសាសនា ឬ​ព្រហ្មណ៍​សាសនាឬ​មួយក៏​ប្រឌិ​ត​ឡើង​ដោយ​អ្នកប្រាជ្ញ​។

​នេះ​ជា​សំណួរ និង​ជា​ចម្លើយ​ដែល​បន្សល់​ទុក​តាមរយៈ​ខ្សែអាត់​ហើយ​បង្ហោះ​តាម​បណ្តាញ​សង្គម​ទាក់ទង​ទៅនឹង​សម្តេច​សង្ឃរាជ​ជួន ណាត ដែល​ព្រះអង្គ​បាន​បកស្រាយ​ឡើងថាៈ ក្បួនហោ​នេះ​កើត​តាំង​ពី​ព្រេងនាយ​មកម្ល៉េះ​ហើយ​ទាក់ទង​ទៅ​នឹង​ព្រះពុទ្ធសាសនា​គឺ​គេ​ហៅ​ថា​មហា​បុរស​ដោយសារ​មហា​បុរស​កើត​មក​ខុស​ពី​មនុស្ស​ធម្មតា​លោក​ហៅ​ថា​មហា​បុរស​ដូចជា​ព្រះសម្មាសម្ពុទ្ធ​ដែល​តាំង​ពី​ព្រះអង្គ​ប្រសូត​ដោយ​ឲ្យ​បរមងារ​កើតនា​មៈហើ​យ​ឲ្យ​ហោ​មក​ទាយ​លក្ខណៈ​។​ព្រះអង្គ​មាន​ព្រះដិកា​ទៀត​ថា​មុន​ព្រះពុទ្ធម​កកើត​លើ​លោក​នេះ​មាន​គម្ពី​មួយ​សែន​ឆ្នាំ ឬ​១​លាន​ឆ្នាំមុន​ឬ​១​ពាន់​ឆ្នាំ​មុន​ព្រះ​មក​កើត​ហ្នឹង មាន​ព្រហ្ម​នៅ​ឋានព្រហ្ម​លោក​បាន​និមិត្ត​ខ្លួន​ជា​គ្រូ​ហោ ជា​គ្រូបង្រៀន​វិជ្ជា​ហោរាសាស្ត្រ និង​សំដៅលើ​មហា​បុរស ដែល​មាន​លក្ខណៈ​អស្ចារ្យ​ជាងគេ ដោយ​មុន​ព្រះ​ចាប់កំណើត ក៏​មាន​ហោ​មក​បង្រៀន​ឲ្យ​ចេះ​ដោយ​ទាយ​ឆុត ដូច​មើលឃើញ​អញ្ចឹង ហេតុនេះហើយ​បានជា​ព្រះបិតា​ព្រះ​នៅពេលដែល​ព្រះអង្គ​ប្រសូត​បាន​ហៅ​គ្រូទាយ​ទាំង​១០៨​នាក់​ឲ្យមក​ទស្សន៍ទាយ​ព្រះពុទ្ធ​។​

​សម្តេច​សង្ឃរាជ ជួន ណាត ដំណាល​ទៀតថា​នៅពេល​ដែល​គ្រូ​ហោ​ទាំង​១០៨​នាក់​មាន​ទាំងចាស់ មាន​ទាំង​ក្មេង​ពេលមកដល់​ស្តេច​ឲ្យ​គ្រូ​ហោ​ឡើង​លើ​គ្រែ​ដើម្បី​ទស្សន៍ទាយ​តែ​ចំនួន​៨​នាក់​ប៉ុណ្ណោះ​។​
​នៅពេល​គ្រូ​ហោ​ទាំង​៨​នាក់​ឡើង​លើ​គ្រែ​ទស្សន៍ទាយ ពេល​នោះ​គ្រូ​ហោ​វ័យចាស់​បាន​លើក​ម្រាមដៃ​២​ឡើង​លើ​ហើយ​ស្តេច​ជា​បិតា​សួរថា​ហេតុ​អី​ក៏​លើក​ម្រាមដៃ​២​ដូច្នេះ គ្រូ​ហោ​ទួល​ថា​ព្រះអង្គ​នឹង​ក្លាយ​ជា​ស្តេច​ចក្រព័ត្រ​ឬ​នឹង​ក្លាយ​ជា​ព្រះពុទ្ធ ។ ចំណែក​គ្រូ​ហោ​វ័យក្មេង​លើក​ម្រាមដៃ​មួយ​ទូល​ព្រះអង្គ​ថា ព្រះអង្គ​នឹង​ក្លាយទៅជា​ព្រះពុទ្ធ​មួយអង្គ​គត់​លើ​លោក​នេះ ។ សម្តេច​សង្ឃរាជ ក្រើនរំលឹក​ថា​ក្បួន​ហោរា​មិនមែន​ជា​ព្រះពុទ្ធសាសនា​ទេ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.