ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

វណ្ណដា​តារាចម្រៀង​រ៉េ​ប​ដែល​កំពុង​ពេញនិយម​ពី​សំនាក់​យុវវ័យ ត្រូវបាន​ប្រកាស​ជា​ ​ទូត​សុ​ឆន្ទៈ​តំណាងឱ្យ​ក្រុមហ៊ុន​សែ​ល​កាត​

វណ្ណដា​តារាចម្រៀង​រ៉េ​ប​ដែល​កំពុង​ពេញនិយម​ពី​សំនាក់​យុវវ័យ ត្រូវបាន​ប្រកាស​ជា​ ​ទូត​សុ​ឆន្ទៈ​តំណាងឱ្យ​ក្រុមហ៊ុន​សែ​ល​កាត​

ភ្នំពេញ​៖ ២៥ វិច្ឆិកា ២០២០ ៖  វណ្ណដា​ដែល​ជា​តារាចម្រៀង​រ៉េ​បដ៍​ល្បី ប្រចាំ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​ត្រូវបាន​ប្រកាស​ជា​ទូត​សុ​ឆន្ទៈ​ថ្មី​បំផុត​មួយរូប​តំណាង​ឱ្យ​ក្រុមហ៊ុន​សែ​ល​កាត​។​ការប្រកាស​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​ការចាប់ផ្តើម​យុទ្ធនាការ​“Time to Rise” របស់​តារាចម្រៀង​រ៉េ​ប​អាយុ ២៣ ឆ្នាំ​រូប​នេះ​ដែល​ចង់​បង្ហាញ​នូវ​មហិច្ឆតា​របស់​សិល្បករ​ក្នុងការ​ក្នុងការ​ជម្រុញ​និង​ការអភិវឌ្ឍន៍ភាព​ឆ្នើម​របស់​កម្ពុជា​ដើម្បី​ចែករំលែក​ទៅ​កាន់​ពិភពលោក​។  វណ្ណដា ព្យាយាម​លើកស្ទួយ និង​នាំ​យក​កម្មវិធី​ថ្មីៗ ក្រោម​កិច្ចសហកា​រណ៍​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត រួមជាមួយ​នឹង​សមាជិក​ក្រុម​ដែល​ពោរពេញ​ទៅដោយ​ទេពកោសល្យ​របស់​ខ្មែរ ដែល​កំពុងតែ​មាន​សន្ទុះ​នៃ​ភាព​រីកចម្រើន​យ៉ាង​ខ្លាំង ។

​ការផ្លាស់ប្តូរ​របស់ វណ្ណដា មក​សហការ​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត​នេះ កាន់តែ​សបញ្ជាក់​ឱ្យ​ឃើញ​ច្បាស់​នូវ​ការផ្លាស់ប្តូរ​ដ៏​សំខាន់​នៅក្នុង​វិស័យ​តន្ត្រី​ដែល​សិល្បករ​របស់​យើង ត្រូវ​ស្វះស្វែង​រក​នូវ​មធ្យោបាយ​តាម​អន​ឡាញ​ថ្មីៗ​ដើម្បី​រក្សា​ការទំនាក់ទំនង​និង​ចែកចាយ​បទ​ចម្រៀង​ថ្មីៗ​ទៅកាន់​អ្នកគាំទ្រ​របស់​ពួកគាត់ ។​

​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​កាត បាន​ថ្លែងឱ្យដឹងថា​ភាព​ជំនាញ​ផ្នែក​ឌីជីថល​របស់​សែ​ល​កាត ដែលជា​ក្រុមហ៊ុន​ជា​មោទនភាព​របស់​ជាតិខ្មែរ និង​មាន​កម្មសិទ្ធិ​១០០% ជា​ជនជាតិ​ខ្មែរ នឹង​ញុំ​ា​ង​ឱ្យ​ក្រុមហ៊ុន​ក្លាយជា​ដៃគូ​ដ៏​សក្តិសម​បំផុត​សម្រាប់ វណ្ណដា ដែល​កំពុង​តែ​ខិតខំ​ជម្រុញ​ឱ្យ​អាជីព​របស់​គាត់​កាន់តែ​រីកចម្រើន​ទៅមុខ​ថែមទៀត ។​

​លោក វ៉ាត​សុន​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​៖“​យើង​បាន​ទទួល​ស្វាគមន៍​សិល្បករ ដែល​មាន​ទេពកោសល្យ​ពូកែៗ​កាន់តែ​ច្រើនឡើងៗ​ឱ្យមក​ចូលរួម​ជាមួយ​គ្រួសារ​សែ​ល​កាត​និង​រ៉ូយ៉ាល់​គ្រុប​របស់​យើង ។ ការចូលរួម​នេះ នឹង​នាំ​ពួក​យើង​ទៅ​កាន់​ទំព័រ​ថ្មី​មួយទៀត ដែល​ជា​ការផ្តល់​នូវ​ថ្នាល​ដល់​សិល្បៈករ​ក្នុងស្រុក​ដែល​មាន​ទេពកោសល្យ​ល្អៗ​ក្នុង​ការអភិវឌ្ឍ​ខ្លួន​ជាមួយ​ពួក​យើង​” ។ “​ពួក​យើង​ពិតជា​រីករាយ​បំផុត ដែល​បាន វណ្ណដា ចូលរួម​ជាមួយ​សែ​ល​កាត​ហើយ​ទន្ទឹមនឹងនោះ ពួក​យើង​ក៏​កំពុង​ទន្ទឹងរង់ចាំ​ក្នុង​ការស្វែងរក​នូវ​ឱកាស​ថ្មីៗ​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សហគមន៍​ដ៏​ធំ​នៃ​យុវជន​ពោល​គឺ​ជា​សហគមន៍​មួយ​ដែល​ពួក​យើង​កំពុងតែ​ចង​ភ្ជាប់​ទំនាក់ទំនង​ជា​មួយ​និង​ជួយ​កសាង​ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​” ។ “​ដោយ​មិន​ត្រឹមតែ​ជា​សិល្បករ ដែល​មាន​ទេពកោសល្យ​លេចធ្លោ​បំផុត​ម្នាក់​នោះទេ វណ្ណដា ក៏​ជា​អ្នកតស៊ូ​ដ៏​មោះមុត និង​ជា​ម្ចាស់​ជើង​ឯកនៃ​មោទកភាព​ជាតិ​របស់​ខ្មែរ ដើម្បី​ភាព​រីកចម្រើន​នៃ​វប្បធម៌​យុវជន​កម្ពុជា​” ។​

​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ផងដែរ កិច្ចព្រមព្រៀង​របស់​វណ្ណដាក្នុង​នាម​ជា​ទូត​សុឆ​ន្ទៈ​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ដ៏​ធំ​រវាង​ក្រុមហ៊ុន​សែ​ល​កាត​និង​ផលិតកម្ម​បារមី​។​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការចូលរួម​អភិវឌ្ឍ​និង បណ្តុះបណ្តាល​វិស័យ​សិល្បៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យបាន​កាន់តែ​ស៊ីជម្រៅ​ពោល​គឺ​ផ្តល់​នូវ​លក្ខខណ្ឌ​ស្មើភាព​គ្នា និង​ឱកាស​ឱ្យបាន​យ៉ាង​សមស្រប​បំផុត​ដល់​សិល្បករ​របស់​យើង ។

​កញ្ញា ម៉ម ឡូ​រ៉ា ដែល​ជា​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​របស់​ផលិតកម្ម​បារមី​បាន​មានប្រសាសន៍​ថា​វណ្ណដា​តែងតែ​គិតគូរ​ជានិច្ច​ក្នុង​ការ​តបស្នង​ទៅកាន់​សហគម​ន៍​និង​ប្រជាជាតិ​របស់​គាត់​វិញ​ហើយ​ទន្ទឹមនឹងនោះ គាត់​ក៏​ជា​អ្នកគាំទ្រ​ដ៏​សកម្ម​ម្នាក់​ក្នុង​ការចូលរួម​ការងា​រ​ផ្នែក​សប្បុរសធម៌​និង​គម្រោង​ផ្តួចផ្តើម​ជាច្រើន​ទៀត ដោយ​ក្នុង​នោះ​រួម​មាន​ការប្រើ​អាល់​ប៊ុម​ថ្មី​របស់​គាត់ $ KULL ក្នុង​ការស្វែងរក​ថវិកា​រ​សំរាប់​គ្រួសារ​ខ្សត់ខ្សោយ ។ មូលនិធិ​សប្បុរសធម៌ $KULL គឺ​ជា​បាន​លក់​អស់​អាវយឺត​ដែល​បោះពុម្ភ limited edition ជា​ច្រើន​រាប់​រយ​ជូន​ទៅ​ដល់​អ្នក​គាំទ្រ​ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​គ្រួសារ​ទីទាល់ក្រ​នៅ​ខេត្ត​ព្រះវិហារ​។ អាវយឺត​ទាំងនោះ ត្រូវ​បាន​លក់​អស់​ភ្លាមៗ​ក្នុង​រយៈពេល​តែ​៤ ម៉ោង​ប៉ុណ្ណោះ ទាំង​នេះ​បង្ហាញ​ពី​ការលះបង់​របស់​បណ្តា​អ្នកគាំទ្រ​។​

​កញ្ញា ម៉ម​ឡូ​រ៉ា​បាន​បន្ថែម​ឱ្យដឹងថា វណ្ណដា​មាន​អារម្មណ៍​ថា ពេលនេះ​គឺ​ពេលវេលា​ដ៏​សក្តិសម​បំផុត​ក្នុង​ការចូលរួម​ជាមួយ​ក្រុមហ៊ុន​ដែល​អាច​ជួយ​សម្រេចបាន​នូវ​សេចក្តីប្រាថ្នា​របស់​គាត់ ដែល​ចង់​ក្លាយខ្លួន​ជា​សិល្បករ​ដ៏​ល្បី​បំផុត​និង​ជា​អ្នកតស៊ូ​មតិ​ដើម្បី​លើកកម្ពស់​ជីវិត​ដ៏​ជាទី​មោទន​បំផុត​ម្នាក់​របស់​ខ្មែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.