ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

ដាំ​បន្លែ​ផ្ទី​រយៈពេល​ខ្លី​ពេល​បាន​ផល​លក់​រាល់ថ្ងៃ​

ដាំ​បន្លែ​ផ្ទី​រយៈពេល​ខ្លី​ពេល​បាន​ផល​លក់​រាល់ថ្ងៃ​

ដំណាំ​បន្លែ​ចម្រុះ​មាន​ត្រកួន សណ្តែក ស្ពៃ​ជាដើម​ដែល​កសិករ​យើង​និយម​ដាំ​ក្រៅពី​នោះ​កសិករ​យើង​ឃុំ​រការ​ខ្ពស់ ខេត្តកណ្តាល​តែង​និយម​ដាំ​បន្លែ​ផ្ទី​ដែល​ពុំ​សូវ​នរណា​ចាប់អារម្មណ៍​នោះ​ឡើយ​ព្រោះ​ជា​បន្លែ​បន្ទាប់បន្សំ ក៏​ប៉ុន្តែ​ពេល​បាន​ផល​ជួយ​ដល់​ការរក​ចំណូល​ដល់​កសិក​រ​យើង​ដោយសារ​តែ​បន្លែ​ផ្ទី​ដាំ​ក្នុង​រយៈពេល​ខ្លី​ពេល​បាន​ផល​លក់​រាល់ថ្ងៃ​។

​បើ​តាម​បងស្រី អួន ជា​កសិករ​ក្នុង​ឃុំ​រការ​ខ្ពស់​ដែល​ដាំ​ផ្ទី​នេះ​ជា​រៀងរាល់ឆ្នាំ​បានឲ្យដឹង​ថា​កសិករ​យើង​ក្នុងឃុំនេះ​ភាគច្រើន​ដាំ​ផ្ទៃ​ដូចៗ​គ្នា ដោយ​ប្រើ​រយៈពេល​តែ​១​ខែ​បាន​ផល ។ បន្លែ​ផ្ទី​ក៏​ត្រូវការ​ជី និង​ថ្នាំ​សម្លាប់​សត្វល្អិត​ផងដែរ​។​ប្រភេទ​ផ្ទី​មានឈ្មោះ​ផ្ទីដូង ផ្ទីអាចម៍មាន់​និង​ផ្ទីបន្លា​ដើម្បី​តម្រូវការ​ទីផ្សារ​ប្រជា​កសិករ​យើង​ត្រូវការ​ដាំ​តែ​ពូជ​ផ្ទីដូង​ប៉ុណ្ណោះ ចំណែក​ពូជ​ផ្ទី​២​ទៀត​កម្រ​មាន​អ្នក​ដាំ​ណាស់ ភាគ​ច្រើន​ប្រភេទ​ផ្ទី​នេះ​ច្រើន​តែ​ដុះ​ឯង​តាម​របង​ផ្ទះ ឬ​នៅ​ដើម​ភ្លឺស្រែ​។

​បងស្រី​បន្តថា​មុខរបរ​ដាំ​ផ្ទី​នេះ​អាច​ដាំ​បាន​២​ទៅ​៣​ដង​ក្នុង​១​ឆ្នាំ ហើយ​ប្រភេទ​ផ្ទីដូង​អាច​លក់​លើ​ទីផ្សារ​បាន​ថ្លៃ​១​គីឡូក្រាម​បាន​ថ្លៃ​៧០០​ទៅ​១០០០​រៀល​ហើយ​អាច​ច្រូត​ប្រមូល​ផល​បាន​ក្នុង​១​ថ្ងៃៗ​៥០​គីឡូក្រាម ។ បន្លែ​ផ្ទី​ជា​ប្រភេទ​បន្លែ​បៃតង​មាន​រសជាតិ​ផ្អែម​តិចៗ​ដែល​ធ្វើឲ្យ​អ្នក​ទទួលទាន​ត្រជាក់​ខ្លួន​៕

vat201202a7 vat201202a8

Filed in: កសិកម្ម, សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.