ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន​អនុញ្ញាតឲ្យ​លោក​ជំទាវ ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​គុយបា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន​អនុញ្ញាតឲ្យ​លោក​ជំទាវ ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​គុយបា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​ព្រឹក​ថ្ងៃទី នៅ​១២ ខែ​មករា ឆ្នាំ​២០២១​នៅ​ទីស្តីការក្រសួង​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានអនុញ្ញាត​ឲ្យ​លោកជំទាវ​Liurka Rodriguez Borrios​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​គុយបា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ។​

​លោកជំទាវ​Liurka Rodriguez Borrios​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​រដ្ឋមន្ដ្រី​ដែល​បាន​ផ្ដល់​ពេលវេលា​ក្នុង​ជំនួប​នេះ ហើយ​ជា​លើក​ទី​មួយ​ក្នុង​ឆ្នាំ​ថ្មី ២០២១​នេះ​។​

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ថ្មី ដែល​បាន​មក​បំពេញ​បេសកម្ម​ការទូត​នៅ​កម្ពុជា និង​បាន​ថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋ​គុយបា​ដែល​តែងតែ​ជួយ​គាំទ្រ និង​សហការ​ជាមួយ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ ១៩៧៩ មក​ម្លេះ ពេលនោះ ប្រទេស​គុយបា​បាន​ជួយ​ដល់​កម្ពុជា​ផ្នែង​សុខាភិបាល​មាន​សម្ភារៈ និង​បរិក្ខា​ពេទ្យ ។​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាពល្អ​ប្រើ​ណាស់ ដូចជា​ការផ្លាស់ប្ដូ​រប​ទ​ពិសោធន៍​តាមរយៈ​ការធ្វើ​ទស្សនកិច្ច​ផ្សេងៗ ជាក់ស្ដែង​កាលពី​ឆ្នាំ ១៩៩៩ ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ​បាន​ចូលរួម​អមដំណើរ​ជា​មួយ​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​ក្នុង​ដំណើរ​ទស្សនៈកិច្ច​នៅ​ប្រទេស​គុយបា​។​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ បាន​បន្តថា កាលពី​ឆ្នាំ​កន្លង​ទៅ​រដ្ឋាភិបាល​គុយបា​ន បានគ្រោង​អញ្ជើញ​សម្ដេច​តេជោ នាយករដ្ឋមន្ដ្រី ទស្សនៈកិច្ច​នៅ​ប្រទេស​គុយបា ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា គុយបា តែ​ត្រូវបាន​អាក់ខាន​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ ១៩ ។​

​ជា​ការឆ្លើយតប​លោកជំទាវ​Liurka Rodriguez Borrios​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​កម្ពុជា​ដែល​តែងតែ​ជួយ​គាំទ្រ​ដល់​ប្រទេស​គុយបា ជាពិសេស​វិស័យ​កា​ទូត​លើ​ឆាក​អន្ដរជាតិ ។​ប្រទេស​គុយបា​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​លើ​វិស័យ​ពាក់ពាន់​ផ្សេងៗ​ទៀត​ដូចជា​វិស័យ​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ​ជាដើម​។

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន បាន​ថ្លែងអំណរគុណ​ប្រទេស​គុយបា​ជាថ្មី​ម្ដងទៀត និង​បាន​ជម្រាប​ជូ​ប​អំពី​មុខងារ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ជាមួយ​នេះ​ក៏​បាន​ចូល​ជាមួយ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាល​ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ ១៩ ។​

​ភាគី​ទាំងពី​បាន​ពិភាក្សា​គ្នា និង​ប្ដេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់​តែ​ល្អប្រសើរ​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ​ជាពិសេស​លើ​វិស័យ​អភិវឌ្ឍន៍ជនបទ ៕

vat210113a04 vat210113a03

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.