ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

​ក្រុមហ៊ុន​សែ​ល​កាត ប្រកាស​ដាក់​ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​អប់រំ​តាមអ​ន​ឡាញ​ទំនើប​ថ្មី​

​ក្រុមហ៊ុន​សែ​ល​កាត ប្រកាស​ដាក់​ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​អប់រំ​តាមអ​ន​ឡាញ​ទំនើប​ថ្មី​

ភ្នំពេញ​៖ ថ្ងៃទី 15 មករា 2021​ក្រុមហ៊ុន​សែ​ល​កាត​បានប្រកាស​ពី​ការបើក​ដំណើរការ​មជ្ឈមណ្ឌល​អប់រំ​(Education Hub) តាម​អន​ឡាញ​ដើម្បី​អនុញ្ញាត​ឱ្យ​អតិថិជន​សែ​ល​កាត​របស់​ខ្លួន​អាច​ចូល​ទស្សនា​មាតិកា​អប់រំ​តាម​អន​ឡាញ ដោយ​ឥត​ដែន​កំណត់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​

​សេវាកម្ម​នវានុវត្តន៍​ផ្នែក​ឌីជីថល​ដែលមាន​ផ្តល់ជូន​នៅលើ​Education Hub​នេះ រួម​មាន​សាលា​អេឡិចត្រូនិច​(E-School) កម្មវិធី​ឃីម​សុខ​ហេង​(Khim Sok Heng)​និង​កម្មវិធី​iKnow iKnow ជាដើម​។ Education Hub​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​មួយ សម្រាប់​អ្នក​សិក្សា​គ្រប់​រូប​ដែល​មាន​បំណង​ចង់​បង្កើន​ចំណេះដឹង​របស់​ខ្លួន​ជាមួយ​នឹង​សមត្ថភាព​ក្នុង​ការទទួល​បាន​ការ​អប់រំ​ឌីជីថល​គ្រប់​ទីកន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដែល​ដំណើរការ​ដោយ​សែ​ល​កាត​។​លោក អៀន វ៉ាត​សុន​(Ian Watson)​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត​បាន​មានប្រសាសន៍ថា Education Hub​គឺជា​ផ្នែក​មួយ​នៃ​គោលដៅ​របស់​ក្រុមហ៊ុន​សែ​ល​កាត​និង​រ៉ូយ៉ាល់​គ្រុប​ដើម្បី​បង្កើន​អក្ខរកម្ម​ឌីជីថល​និង​សមត្ថភាព​យុវជន​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ដើម្បី​ធានា​ឱ្យបាន​នូវ​ការអប់រំ​ប្រកបដោយ​គុណភាព នៅក្នុង​អំឡុង​ស្ថានការណ៍​ឥត​ទិសដៅ​ច្បាស់លាស់​នេះ​ផងដែរ​។​

​លោក វ៉ាត​សុន​បាន​មានប្រសាសន៍​បន្ត​ថា​៖ “​តាមរយៈ​អនុសាសន៍​ណែនាំ​របស់​អ្នកឧកញ៉ា​គិត​ម៉េង​អគ្គនាយក​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ពួក​យើង​នឹង​នៅតែ​បន្ត​ផ្តល់ជូន​នូវ​នវានុវត្តន៍​ផ្នែក​ឌីជីថល ដើម្បី​ជួយ​ពន្លឿន​ដល់​ការធ្វើ​ឌីជីថល​នីយកម្ម​នៅ​កម្ពុជា ។ ការអប់រំ​តាម​អន​ឡាញ ពិតជា​មាន​សារៈសំខាន់​ណាស់​នៅពេល​នេះ​ហើយ​ពួក​យើង​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ថា សិស្ស​និស្សិត​នឹង​នៅតែ​ត្រូវ​ពឹងផ្អែក​លើ​ថ្នាល​សិក្សា​និម្មិត (virtual learning platforms)​ជា​បន្ត​”​។​

​ក្រុមហ៊ុន​សែ​ល​កាត​បាន​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​អប់រំ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ iKnow iKnow នៅក្នុង​ឆ្នាំ ២០២០ ដើម្បី​ផ្តោតទៅលើ​សិស្សសាលា​ចាប់ពី​ថ្នាក់​ទី ៦ ដល់​ទី ១២​។​

​សេវាកម្ម​នេះ មាន​ផ្តល់ជូន​នៅ​ទូទាំង​ប្រទេស ដោយ​អ្នក​ប្រើប្រាស់​ត្រូវ​ចំណាយ​ត្រឹមតែ​1200 រៀល​ប៉ុណ្ណោះ ក្នុង​មួយ​សប្តាហ៍​។​អតិ​ជន​សែ​ល​កាត​អាច​បន្ត​មានឱកាស​ឈ្នះ​រង្វាន់​អាហារូបករណ៍​រយៈពេល​មួយ​ឆ្នាំ​ដោយ​ឥតគិតថ្លៃ ដើម្បី​សិក្សា​នៅ​សាកលវិទ្យាល័យ​នាំមុខ​គេ​ចំនួន ៣ នៅ​កម្ពុជា ដោយ​ក្នុង​នោះ​រួម​មាន​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា (PUC) និង​សាកលវិទ្យាល័យ​កម្ពុជា (UC) តាមរយៈ​ការចូលរួម​ប្រើប្រាស់​កម្មវិធី​អប់រំ ដើម្បី​ឆ្លើយ​សំណួរ​ស្វែងរក​ចម្លើយ​ត្រឹមត្រូវ​។

​កាន់តែ​ពិសេស​ទៀត​នោះ អតិថិជន​ក៏​នឹង​មាន​ឱកាស​ប្រចាំខែ​ដើម្បី​ឈ្នះ​ម៉ូតូ​យ៉ាម៉ាហា X-Ride ចំនួន 2 គ្រឿង​ផង​ដែរ​។​

​កម្មវិធី​E-School Cambodia​ដែល​មាន​នៅ​លើ​Education Hub របស់​សែ​ល​កាត​នឹង​ផ្តល់​ជូន​វគ្គ​សិក្សា​តាម​វីដេអូ (Video On Demand) ចំនួន ១២ វគ្គ​ដោយ​ផ្តោត​លើ​ថ្នាក់​បរិញ្ញាបត្រ​ភាសា​អង់គ្លេស​ដោយ​ឥតគិតថ្លៃ​រយៈពេល​មួយ​ខែ​សម្រាប់​រាល់​អតិថិជន​សែ​ល​កាត​ដែល​ប្រើប្រាស់​លេខ​កូដ​ប្រូ​ម៉ូ​សិន “Cellcard”​។ មុខវិជ្ជា​ជាច្រើន ដែល​អនុលោម​តាម​ស្តង់ដារ​អប់រំ​កម្ពុជា​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​សម្រាប់​គ្រប់​កម្រិត​ចាប់ពី​មត្តេយ្យ​សិក្សាដ​ល់​ថ្នាក់​វិទ្យាល័យ​ក៏នឹងមាន​ដាក់ជូន​ឱ្យ​ប្រើប្រាស់​ផង​ដែរ​។​

​កម្មវិធីសិក្សា Khim Sok Heng មាន​ផ្តល់ជូន​នូវ​មាតិការ​សិក្សា​តាម​វីដេអូ​(Video On Demand)​ដល់​អតិថិជន​ជាមួយនឹង​គម្រោង​បង់ថ្លៃ​ប្រចាំ​ថ្ងៃ​ប្រចាំ​សប្តាហ៍​និង​ប្រចាំ​ខែ​ដែល​អតិថិជន​អាច​បង់ថ្លៃ​គម្រោង​ដោយ​ប្រើប្រាស់​ទឹកប្រាក់​នៅក្នុង​គណនី​សែ​ល​កាត​របស់ខ្លួន​។

​លោក ឃីម​សុខ​ហេង​(Khim Sok Heng) គឺ​ជា​សាស្ត្រាចារ្យ​ដ៏​ល្បីល្បាញ និង​ទទួលបាន​ការគោរព​ដ៏​ខ្ពស់​មួយរូប ខាង​ផ្នែក​បណ្តុះបណ្តាល​ជំនាញ​ទន់​។ មាតិកា​តាម​អន​ឡា​ញ រួម​មាន​វគ្គ​ស្តីពី​ភាពជា​អ្នកដឹកនាំ ទំនាក់ទំនង​គ្រួសារ​ជំនាញ​ធុរកិច្ច ការលើកទឹកចិត្ត​និង​ការកែលំអ​ខ្លួនឯង និង​មាន​ជំនាញ​ដទៃៗ​ទៀត​ជាច្រើន​។​

​លោក វ៉ាត​សុន បាន​ថ្លែង​ទៀតថា​៖ “Education Hub គឺជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់​ពួក​យើង​ដើម្បី​ធានាបាន​នូវ​ការអភិវឌ្ឍ​ទៅ​មុខ​ជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​កម្ពុជា​។

​សេវាកម្ម​សិក្សា​តាម​អន​ឡាញ​នេះ គឺជា​ធនធាន​បន្ថែម​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ជួយ​ដល់​សិស្ស​និស្សិត​ក្នុង​ការរៀនសូត្រ​នូវ​ជំនាញ​ឌីជីថល​ក៏ដូចជា​ជួយ​ដល់​ការអភិវឌ្ឍ​គំនិត​របស់​យុវជន​ខ្មែរ​ផង​ដែរ​”​។​

​អតិថិជន​សែ​ល​កាត​ដែលមាន​ចំណាប់អារម្មណ៍​ក្នុង​ការប្រើប្រាស់ Education Hub អាច​ចូល​ទស្សនា​មាតិកា​របស់​កម្មវិធី​នេះ​បាន តាមរយៈ Cellcard App​ដែល​អាច​ស្វែងរក​បាន​នៅលើ​ហាង​របស់​iOS និង Android ៕

vat210119a01 vat210119a02vat210119a03

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.