ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

​ក្រូច​ចិន ឬ​ក្រូចឃ្វិច​ត្រៀម​នាំចូល​ច្រើន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខនេះ​

​ក្រូច​ចិន ឬ​ក្រូចឃ្វិច​ត្រៀម​នាំចូល​ច្រើន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខនេះ​

ក្រូច​ចិន ឬ​ខ្មែរ​យើង​ហៅ​ថា​ក្រូចឃ្វិច​ដែល​និយម​ទិញ​យក​ទៅ​ទទួលទាន​ឬ​យក​ទៅ​ដាំ​លម្អ​ផ្ទះ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​ដើម្បី​យក​លាភសក្ការៈ​បានធ្វើកា​រ​នាំចូល​ច្រើន​ពី​ក្រៅ​ប្រទេស​។​

​ប្រភេទ​ក្រូច​នេះ​នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​សំពៅ​លូន ខេត្ត​បាត់ដំបង​ដោយ​នាំ​ចូល​ជា​ដើម​ដែល​មាន​ផ្លែ​ជាស្រេច​មក​លក់​ក្នុង​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​តាមរយៈ​ដេប៉ូ​ឈ្មោះ​ថា​ចម្ការ​តា​ឈីន​។​

​តាមរយៈ​បណ្តាញ​សង្គម​ដែល​ផ្សព្វផ្សាយ​លក់​បាន​បង្ហាញ​ថា​ក្នុង​ស្តង់​ចម្ការ​តា​ឈីន​ក្នុង​ស្រុក​ស្ទឹងត្រង់​ខេត្ត​កំពង់ចាម​នេះ មានការ​នាំចូល​ប្រភេទ​ក្រូច​ចម្រុះ​ពី​ថៃ​ច្រើន​មាន​ក្រូច​ចិន​ឬ​ហៅ​ម្យ៉ាងទៀត​ថា​ក្រូចឃ្វិច ក្រូច​ចុង​សក់ ក្រូចថ្លុង​ជាដើម​ដោយ​ត្រៀមលក្ខណៈ​លក់​ចេញ​។​

​ប្រភេទ​ក្រូច​ចិន​ជា​រៀងរាល់​ឆ្នាំ​ក្នុង​ឱកាស​មុន​ចូលឆ្នាំ​ចិន​ច្រើន​នាំចូល​ពី​ប្រទេស​ថៃ និង​វៀតណាម​ដែល​ជា​ប្រភេទ​ក្រូច​ផ្លែ​តូចៗ​ដែល​មាន​រសជាតិ​ខ្លះ​ផ្អែម ខ្លះ​ទៀត​ជូរអែម​។ ម្ចាស់​ស្តង់​ចម្ការ​តា​ឈីន ថា​ប្រភេទ​ក្រូច​ទាំងនេះ​នាំ​ចូល​តាម​ច្រក​សំពៅ​លូន​ខេត្ត​បាត់ដំបង ដោយ​ក្នុង​១​ដើម​លក់​បាន​ថ្លៃ​៥​ដុល្លារ​ហើយ​ក៏​ជា​លើក​ដំបូង​ដែរ ដែល​ក្រូច​នេះ​មាន​វត្តមាន​ក្នុង​ទឹកដី​ខេត្ត​កំពង់ចាម​។ ក្រូច​ចិន​នេះ​អាច​ដាំ​បាន​លើ​ដំបូល​ផ្ទះ​ក៏​បាន​ដែរ​មិន​សំដៅ​តែ​លើ​ដី​ប៉ុណ្ណោះ​ទេ​ដែល​អាច​ទទួលផល​ក្នុង​រយៈពេល​៣​ខែ​ហើយ​ក្រូច​ចិន​នេះ​ភាគច្រើន​គេ​មាន​ជំនឿ​ថា​ពេល​យក​មក​សែន ឬ​ដាក់​តាំង​លម្អ​ផ្ទះ​ដើម្បី​ភាពត្រជាក់ត្រជុំ​រកស៊ី​មានបាន​ដោយហេតុនេះ​ហើយ​ប្រភេទ​ក្រូច​នេះ​ច្រើន​លក់ដាច់​តម្រូវ​ទីផ្សារ​ច្រើនតែ​ក្នុងឱកាស​មុន​ចូល​ឆ្នាំ​ចិន​ប៉ុណ្ណោះ​៕

vat210119a21 vat210119a22

Filed in: កសិកម្ម

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.