ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

​សែ​ល​កាត​ត្រូវបាន​ទទួលស្គាល់​ជា​ក្រុមហ៊ុន​មួយ​ឋិត​ក្នុងចំណោម​ក្រុមហ៊ុន​ដ៏​មាន​តម្លៃ​បំផុត​ទាំង 50 ប្រចាំឆ្នាំ 2020

​សែ​ល​កាត​ត្រូវបាន​ទទួលស្គាល់​ជា​ក្រុមហ៊ុន​មួយ​ឋិត​ក្នុងចំណោម​ក្រុមហ៊ុន​ដ៏​មាន​តម្លៃ​បំផុត​ទាំង 50 ប្រចាំឆ្នាំ 2020

ភ្នំពេញ​៖ ថ្ងៃទី 11 មករា 2021​សែ​ល​កាត​ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈាន​មុខ​គេ​នៅ​កម្ពុជា​ត្រូវបាន​ទទួលស្គាល់​ជា​ថ្មី​ម្តងទៀត​ដោយ​ស្ថាប័ន​ផ្សព្វផ្សាយ​ខ្នាត​អន្តរជាតិ​ថា​ជា​ក្រុមហ៊ុន​មួយ​ឋិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ដ៏​មានតម្លៃ​បំផុត​ទាំង 50 ប្រចាំឆ្នាំ 2020​។​ពានរង្វាន់​នេះ​ត្រូវបាន​ផ្តល់ជូន​ដោយ​ទស្សនា​វ​ដ្តី​Silicon Review ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ស្ថាប័ន​បោះពុម្ពផ្សាយ​និង​ផ្សព្វផ្សាយ​តាម​អន​ឡាញ​ខ្នាត​ពិភពលោក ដែល​គួរឱ្យ​ទុកចិត្ត​បំផុត​សម្រាប់​អ្នកជំនាញ​ផ្នែក​ធុរកិច្ច និង​បច្ចេកវិទ្យា​។​សហគមន៍​អ្នកគាំទ្រ​ទូទាំង​សកលលោក​របស់​ទស្សនា​វ​ដ្តី Silicon Review រួម​មាន​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​ខ្នាត​អន្តរជាតិ​ដែល​មាន​ឥទ្ធិពល​បំផុត​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​រួមមាន​Software, IT Services, Cloud, Big Data, Security និង​ក្រុមហ៊ុន​ទូរគមនាគមន៍​ជាច្រើន​ទៀត​ផង​ដែរ ។​

​តាមរយៈ​អត្ថបទ​ដែល​បាន​ចេញផ្សាយ បានកត់សម្គាល់​ឱ្យដឹងថា​“​សែ​ល​កាត​គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ ដែល​មាន​បទពិសោធន៍​ត្រួសត្រាយ​ផ្នែក​មួយ​នេះ​ដល់​ទៅ​ជាង ២០​ឆ្នាំ​ហើយ​បច្ចុប្បន្ននេះ សែ​ល​កាត​គឺជា​ប្រតិបត្តិ​ករ​ធំ​ជាង​គេ​បំផុត​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​” ។​សែ​ល​កាត​គឺជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​ដ៏​លឿន​និង​គួរឱ្យ​ទុកចិត្ត​ជាង​គេ​បំផុត​នៅ​កម្ពុជា ដែល​ធ្លាប់​ទទួលបាន​នូវពាន​រង្វាន់​និង​ការទទួលស្គាល់​ជា​អន្តរជាតិ​ជាច្រើន ទៅលើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ល្បឿន​បណ្តាញ​និង​បទពិសោធន៍​លេង​ហ្គេម​តាម​អន​ឡាញ​ជាដើម ។​

​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ផង​នោះ ពានរង្វាន់​ខ្នាត​អន្តរជាតិ​របស់​សែ​ល​កាត ដែល​ទទួលបាន​នៅក្នុង​ឆ្នាំ ២០២០ រួមមាន​ទាំង​ពានរង្វាន់​”​ក្រុមហ៊ុន​ផ្តល់​សេវា​បណ្តាញទូរស័ព្ទ​ចល័ត​ល្អ​ជាង​គេ​បំផុត​”​ដែល​ផ្តល់ជូន​ដោយ​ទស្សនា​វ​ដ្តី The Global Economics​។

​ទន្ទឹមនឹងនោះ ក្រុមហ៊ុន​ក៏​ធ្លាប់​ទទួលបាន​នូវ​ពានរង្វាន់​“​ក្រុមហ៊ុន​ផ្តល់​បណ្តាញទូរស័ព្ទ​ល្អ​ជាង​គេ​បំផុត​នៅ​កម្ពុជា​ប្រចាំ​ឆ្នាំ​2020” ពី​ទស្សនា​វ​ដ្តី​International Business ក៏​ដូចជា​ត្រូវ​បាន​ចាត់​ចូល​ជា​”​ក្រុមហ៊ុន​ដ៏​ទាក់ទាញ​ដែល​មាន​តម្លៃ​បំផុត​ទាំង 30” ដោយ​CIO Bulletin ផងដែរ​។

​មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​និង​ក្រុមហ៊ុន​សែ​ល​កាត​ក៏​មាន​កិត្តិយស​បំផុត​ផងដែរ ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ជ័យលាភី​ពានរង្វាន់​និយោជិក​ល្អ​ជាងគេ​បំផុត​នៅ​អាស៊ី​ប្រចាំឆ្នាំ​២០២០ របស់​សមាជ​អន្តរជាតិ​World HRD Congress​។​

​លោក អៀន វ៉ាត​សុន​(Ian Watson)​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត​បាន​ថ្លែង​ឱ្យដឹង​អំពី​ការទទួល​បាន​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ក្នុង​ពេល​ថ្មីៗ​នេះ​ថា​៖ “​ការទទួលស្គាល់​ជា​អន្តរជាតិ​ដោយ​ស្ថាប័ន​បោះពុម្ពផ្សាយ​ផ្នែក​ធុរកិច្ច និង​បច្ចេកវិទ្យា​ឈាន​មុខ​គេ​នេះ​គឺជា​ការឆ្លុះបញ្ចាំង​នូវ​នវានុវត្តន៍ និង​ជំហរ​ដ៏​រឹងមាំ​របស់​សែ​ល​កាត​ដែលជា​ក្រុមហ៊ុន​ផ្តល់​បណ្តាញ​ទូរគមនាគមន៍​ដ៏​ល្អ​ជាង​គេ​បំផុត​នៅ​កម្ពុជា​។ យើង​តែង​ខិតខំ​យ៉ាង​អស់ពី​សមត្ថភាព ដើម្បី​ធ្វើ​ដំណើរ​ឈាន​មុខ​គេ​លើ​ផ្នែក​នវានុវត្តន៍​ឌីជីថល ជាមួយ​គោលបំណង​ផ្តល់​នូវ​បណ្តាញទូរស័ព្ទ​ចល័ត​ដែល​គួរឱ្យ​ទុកចិត្ត​និង​លឿន​ជាង​គេ​បំផុត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នេះ​គឺជា​ការទទួលស្គាល់​ដ៏​ជាទី​មោទន​បំផុត​សម្រាប់​ក្រុមហ៊ុន​សែ​ល​កាត​និង​រ៉ូយ៉ាល់​គ្រុប ស្របពេល​ដែល​ពួក​យើង​កំពុង​ដើរ​ឈាន​មុខ​គេ​ផ្នែក​ឌីជីថល​សម្រាប់​កម្ពុជា​និង​រក្សាបាន​នូវ​ភាព​នាំមុខ​ផ្នែក​បណ្តាញ​ដែល​ផ្តោត​ទៅលើ​ល្បឿន​គុណភាព​និង​ប្រតិបត្តិការ​ប្រកបដោយ​ភាពល្អ​ឥត​ខ្ចោះ​”៕

vat210119a23

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.