ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

ក្រុមហ៊ុន​ចិន​បោះទុន​វិនិយោគ​ប្រមាណ​៤​លាន​ដុល្លារ ក្នុង​ការផលិត​ត្រី​ពូជ និង​ចិញ្ចឹម​ត្រី​លម្អ ត្រី​នាគ ត្រី​បបែល​ក្នុង​ខេត្ត​កណ្តាល​

ក្រុមហ៊ុន​ចិន​បោះទុន​វិនិយោគ​ប្រមាណ​៤​លាន​ដុល្លារ ក្នុង​ការផលិត​ត្រី​ពូជ និង​ចិញ្ចឹម​ត្រី​លម្អ ត្រី​នាគ ត្រី​បបែល​ក្នុង​ខេត្ត​កណ្តាល​

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ និង​សហការី​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម និង​ផលិត​ពូជ​ត្រី​លម្អ Fist Aquatic Industrial Co ,Ltd  ស្ថិតនៅ​ភូមិ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល នា​រសៀល​ថ្ងៃ​ទី ២១ មករា ថ្មីៗ​នេះ​។​

​កសិដ្ឋាន​បាន​នេះ​ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ ២០១៧​ដោយ​ចំណាយ​ទុន​វិនិយោគ​ប្រមាណ​៤​លាន​ដុល្លារ ដោយ​មិន​បាន​រួម​បញ្ចូល​ការវិនិយោគ​លើ​ការងារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទេ​។

​បច្ចុប្បន្ន កសិដ្ឋាន​មាន​ផលិត​ពូជ និង​ចិញ្ចឹម​ត្រី​លម្អ ត្រី​នាគ និង​ត្រី​បបែល ទឹកសាប​ដែល​នាំ​ពូជ​ចូលមក​ពី​ប្រទេស​ចិន និង​មានពូជ​ត្រី​ទឹកសាប​កម្ពុជា​ជាច្រើន​ប្រភេទ​ទៀតផង​។​នៅ​ឆ្នាំ​ខាងមុខនេះ កសិដ្ឋាន​គ្រោង​នឹង​នាំ​ចេញ​ត្រី​នាគ ១០០០​ក្បាល​ក្នុង​១​ឆ្នាំ (​តម្លៃ​ត្រី​នាគ​ធំ​ចាប់ពី​១០០០​ដុល្លារ​ក្នុង​១​ក្បាល ) និង​ត្រី​បបែល​ទឹកសាប​ជាង​៥០០០​ក្បាល​ក្នុង​១​ឆ្នាំ (​តម្លៃ​ត្រី​ប​បែ​២០០​ដុល្លារ​ក្នុង​១​ក្បាល​) ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។

​កសិដ្ឋាន​ប្រើ​កម្មករ​សរុប​ចំនួន​៥០​នាក់ ក្នុងនោះ​មាន​អ្នកជំនាញ​បង្កាត់​ភ្ញាស់​មកពី​ប្រទេស​ចិន និង​ខ្មែរ ។ ឯកឧត្តម រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ក្រុមហ៊ុន ដោយ​បញ្ជាក់​ថា​ក្រសួង ក៏​ដូច​រដ្ឋបាល​ជលផល​នឹង​រង់ចាំ​សហការ​សម្របសម្រួល​ដើម្បីឲ្យ​ដំណើរការ​វិនិយោគ​ផលិត​ពូជ និង​ចិញ្ចឹម​ត្រី​លម្អ ដំណើរការ​នាំចេញ​ត្រី​លម្អ​នេះ​សម្រេច​ទទួលបាន​ជោគជ័យ​៕

vat210130a01 vat210130a02

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.