ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

​ផលិតផល​សិប្បកម្ម​ពី​ឫស្សី ជា​ស្នាដៃ​ស្ត្រី​ខ្មែរ​

​ផលិតផល​សិប្បកម្ម​ពី​ឫស្សី ជា​ស្នាដៃ​ស្ត្រី​ខ្មែរ​

សមាគម​សិប្បកម្ម​ឫស្សី​ខ្មែរ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៧​ដែល​សុទ្ធសឹង​ជា​សិប្បករ​នារី​មកដល់​បច្ចុប្បន្ន​នេះ​មាន​សមាជិក ៦៩​នាក់​ហើយ​ដែលជា​អ្នក​ផលិត​ពី​វត្ថុធាតុដើម​ពី​ឫស្សី​ឋិត​នៅក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង​។​

​មន្ត្រី​សម្របសម្រួល​ក្នុង​សមាគម​សិប្បកម្ម​ឫស្សី​ខ្មែរ​ឈ្មោះ​ឡេង បូ រ៉ា​ន់ បាន​រៀបរាប់​ឲ្យដឹងថា​ក្នុង​សិប្បកម្ម​នេះ​មាន​សមាជិក​ចំនួន ៦៩​នាក់​មក​ហើយ​ជា​ស្ត្រី​ទាំងអស់​នៅពេល​បច្ចុប្បន្ន ដែល​មាន​ជំនាញ​ផលិត​សិប្បកម្ម​ពី​ឫស្សី​។ ស្ត្រី​បាន​ដើរ​ក្នុង​សេដ្ឋកិច្ច​របស់​សហគម​ន៍​តាមរយៈ​ការប្រើប្រាស់​ជំនាញ​របស់​ពួកគេ​ដើម្បី​ចាប់ផ្តើម​អាជីវករ​ខ្នាតតូច​។ បងស្រី បូ រ៉ា​ន់ បន្ត​ថា​សម្រាប់​សិប្បកម្ម​ឫស្សី​ខ្មែរ​នេះ​ផលិតផល​ដែល​មាន​តម្លៃ​ខ្ពស់​លក់​ចេញ​ក្នុង​ទីផ្សារ​មាន ចានស្រាក់​ពី​ឫស្សី​មានតម្លៃ​១០​ដុល្លារ​ហើយ​ចំពោះ​ផលិតផល​ដែល​មាន​តម្លៃ​ទាប​បំផុត​នោះ​គឺ​ចាប់ពី​២០០០​រៀល​ទៅ​១​ដុល្លារ ។ ក្នុងនោះ​មាន​កន្ត្រក កញ្ច្រែង ដែល​សុទ្ធសឹងតែ​ជា​ស្នាដៃ​របស់​ខ្មែរ​យើង​។

​នៅ​ក្នុង​គ្រា​ដែល​មាន​ជំងឺ​កូវី​ដ​១៩​រាលដាល​ជា​សកល​បាន​ធ្វើឲ្យ​ការបញ្ចេញលក់​ផលិត​ផល​ពី​ឫស្សី​ទាំងនេះ​មាន​ភាព​ស្ងាត់​ក៏​ដោយសារ​តែ​ក្រុមហ៊ុន​បាន​ផ្អាក​ការបញ្ជាទិញ​ប្រមាណ​ជា​៥០​ភាគរយ​។​ដើម្បី​បង្កើត​ឱកាស​រក​ចំណូល​ដល់​ស្ត្រី​ក្នុង​ខេត្ត​កំពង់ឆ្នាំង គេ​ត្រូវ​ផ្តល់​ឱ្យ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្រី្តនៅក្នុង​ខេត្ត​នេះនូវ​ជំនាញ​គ្រប់គ្រង ជំនាញ​អភិវឌ្ឍ​ប្រាស្រ័យ​ទាក់ទង ដើម្បី​ពង្រីក​សហគ្រាស​របស់​ពួកគេ ជួយ​បង្កើត​ការងារ​ក្នុង​សហគមន៍​របស់​ពួកគេ និង​ផ្តល់​ចំណូល​ដល់​គ្រួសារ​របស់​ពួកគេ​។

​ការផ្តល់​ឱកាស​ល្អៗ​ទៅ​ដល់​ស្ត្រី​ដើម្បី​អាច​រក​ចំណូល​ទៅ​ក្នុង​ភូមិ​របស់​ពួកគេ​មាន​ន័យ​ថា​ជា​ការពង្រឹង​ភាព​អង់អាច​ដល់​ពួកគេ​នៅក្នុង​សហគមន៍​ផ្ទាល់ ៕

vat210130a04 vat210130a05

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.