ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

​ខេត្ត​គោលដៅ​ទាំង ១០ នឹង​ទទួលបាន​ផ្លូវ​កៅស៊ូ និង​ផ្លូវ​បេតុង​ប្រវែង​ជាង ១ ២៦៨ គីឡូម៉ែត្រ​

​ខេត្ត​គោលដៅ​ទាំង ១០ នឹង​ទទួលបាន​ផ្លូវ​កៅស៊ូ និង​ផ្លូវ​បេតុង​ប្រវែង​ជាង ១ ២៦៨ គីឡូម៉ែត្រ​

ខេត្ត​គោលដៅ​ទាំង​១០​រួម​មាន​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និង​ខេត្ត​តាកែវ នឹង​ទទួលបាន​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ DBST និង​ផ្លូវ​បេតុង​ចំនួន ១០៧​ខ្សែ ប្រវែង​សរុប ១ ២៦៨ គីឡូម៉ែត្រ និង​៤៩ ម៉ែត្រ ពី​រាជរដ្ឋាភិបាល​ក្នុង​ក្របខណ្ឌ​គម្រោង​កែ​លម្អ​ផ្លូវ​ជនបទ ជំហាន​ទី ២ ។​    ​

​មានប្រសាសន៍​បែប​នេះ​ក្នុងឱកាស​ដែល​ឯកឧត្ដម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ មន្ដ្រី​ជំនាញ​ក្រសួង ក្រុម​ទីប្រឹក្សា​បច្ចេកទេស​គម្រោង​ទៅពិនិត្យ និង​វាយតម្លៃ​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ (DBST) ចំនួន​១​ខ្សែ ប្រវែង ២០៤០០​ម៉ែត្រ ស្ថិតនៅ​ស្រុក​ប្រាសាទ​បាល្ល័​ង្គ ខេត្ត​កំពង់ធំ​កាលពី​ថ្ង​ទី ២៧ ខែ​មករា ឆ្នាំ​២០២១​។​ផ្លូវ​មួយ​ខ្សែ​នេះ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ភូមិ​ត្រាច ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ដល់​ភូមិ​ស្មោញ ឃុំ​ផាន់​ញើម ស្រុក​ប្រាសាទ    បាល្ល័​ង្គ ខេត្ត​កំពង់ធំ ។ លទ្ធផល​សម្រេច​បាន ៨៥%​ហើយ គ្រោង​នឹង​បញ្ចប់ ១០០% នៅ​ចុងខែ​កុម្ភៈ ឆ្នាំ ២០២១​។​

​ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ បាន​បន្តថា​៖ នៅ​ខេត្ត​កំពង់ធំ​គម្រោង​កែ​លម្អ​ផ្លូវ​ជនបទ​ជំហាន​ទី​២​មាន​ចំនួន ៥ ខ្សែ ប្រវែង​សរុប ១២២ គីឡូម៉ែត្រ និង​៤៨០ ម៉ែត្រ ។ ក្នុង​កញ្ចប់​កិច្ចសន្យា​សាសង់​មាន​ចំនួន ៣ កញ្ចប់ ដោយ​កញ្ចប់​ទី​១ មាន​១ ខ្សែ​ប្រវែង ៤០ គីឡូម៉ែត្រ និង​៨១០ ម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​បរវែង ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង​ទៅ​ដល់​ភូមិ​អូរ​អង្គរ ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បល្ល័ង្គ លទ្ធផល​សម្រេច​បាន ១០០%​។ កញ្ចប់​ទី ២ មាន​ចំនួន ៣ ខ្សែ ប្រវែង​សរុប ៧៣ គីឡូម៉ែត្រ និង​៤០ ម៉ែត្រ ដោយ​ខ្សែ​ទី​១ មាន​ប្រវែង ២១ គីឡូម៉ែត្រ និង​១០០ ម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​តា​អោក ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ទៅ​ដល់​ភូមិ​ង​ន ឃុំ​ង​ន ស្រុក​សណ្ដាន់ លទ្ធផល​សម្រេច​បាន ១០០% ។ ខ្សែ​ទី ២ មាន​ប្រវែង ២០ គីឡូម៉ែត្រ និង ៤០០ ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៦ ត្រង់​ច​ណុ​ច​ភូមិ​ត្រាច ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ទៅ​ដល់​ភូមិ​ស្មោញ ឃុំ​ផាន់​ញើម ស្រុក​ប្រាសាទ​បល្ល័ង្គ លទ្ធផល​សម្រេច​បាន ៧៥%​។ ខ្សែ​ទី ៣ មាន​ប្រវែង ៣១ គីឡូម៉ែត្រ និង​៩០០ ម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​សាលា​វិស័យ ឃុំ​សាលា​វិស័យ ទៅ​ដល់​ភូមិ​ក្រយា​ជើង ឃុំ​ក្រយា ស្រុក​ប្រសាទ​បល្ល័ង្គ លទ្ធផល​សម្រេច​បាន ៨០% ។ ដោយឡែក​កញ្ចប់​ទី ៣ ជា​កញ្ចប​ន់​កិច្ចសន្យា​ដែល​ប្រើប្រាស់​សល់​ពី​ការដេញថ្លៃ គឺមាន​១ ខ្សែ​ប្រវែង​៨ គីឡូម៉ែត្រ និង​២៧០ ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៦ ត្រង់​ចំណុច​ភូមិ​ត្នោត ឃុំ​កំពង់​ចិន​ជើង ទៅ​ដល់​ភូមិ​បរវែង ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង បច្ចុប្បន្ន​កំពុង​ដំណើរកា​រ​បោសសម្អាត​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​។​    ​    ​    ​    ​    ​    ​    ​    ​    ​
ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ រដ្ឋមន្ដ្រី បាន​បន្តទៀតថា​៖ នៅលើ​កណាត់​ផ្លូវ​ទាំង ៥ ខ្សែ​នេះ មាន​សំណង់​សិល្បការ្យ​ដើម្បី​រំដោះ​ទឹក រួម​មាន​លូ​គ្រប់​ប្រភេទ ៧៧ កន្លែង និង​ប្រឡាយ​អម​សងខាង​ផ្លូវ​ប្រវែង​សរុប ២ ៥៨០ ម៉ែត្រ​។​    ​    ​    ​    ​    ​

ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​៖ គម្រោង​កែ​លម្អ​ផ្លូវ​ជនបទ​ជំហាន​ទី ២ ជា​គម្រោង​របស់​រាជរដ្ឋាភិបាល គ្រប់គ្រង​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ដោយ​ធ្វើ​ការកែលម្អ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​នៅ​ជនបទ​ឲ្យទៅជា​ផ្លូវក្រាល​កៅស៊ូពីរ​ជាន់​ប្រភេទ DBST ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​របស់​ប្រជាពលរដ្ឋ ។

​គម្រោង​នេះ​មាន​គោលបំណង​ធ្វើឲ្យ​ប្រសើរ​ឡើង​ដល់​ការធ្វើ​ដំណើ​ររបស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​គោលដៅ​ទាំង ១០ ងាយស្រួល​ទៅ​កាន់​ទីផ្សារ ស្វែងរក​ការងារ​ធ្វើ ងាយស្រួល​ក្នុង​ការទទួលបាន​សេវា​សង្គម និង​ផ្ដោត​ការយកចិត្តទុកដាក់​ទៅលើ​សុវត្ថិភាព​សង្គម ភាព​ធន​និង​អាកាសធាតុ និង​ធ្វើឲ្យមាន​ប្រសិទ្ធភាព​ធ្ចើដំណើរ​គ្រប់រដូវ​កាល​ក្នុង​តំបន់​ដែល​មាន​វិសាលភាព​វិស័យ​កសិកម្ម​ខ្ពស់​។​

​សូមបញ្ជាក់​ថា​៖ គម្រោង​នេះ​មាន​រយៈពេល ៦ ឆ្នាំ ចាប់ផ្ដើម​ពី​ឆ្នាំ ២០១៥ ដល់ ឆ្នាំ ២០២០ មាន​ថវិកា​សរុប ១៩២,៧១ លាន ដុលារ​អាមេរិក ក្នុងនោះ​មាន​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ឥ​ទានរ​បស់​សាធារណរដ្ឋ​កូរ៉េ (EDCF) សាធារណរដ្ឋ​បារាំង តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ថវិកា​បាន​មក​ពី​គម្រោង​សាកល្បង​ភាព​ធន់​នឹង​បម្រែបម្រួល​អាកាសធាតុ​(PPCR) ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​អូស្ដ្រាលី (GOA/ DFAT) និង​ហិរញ្ញប្បទាន​ឥត​សំណង​របស់​មូលនិធិ​អភិវឌ្ឍន៍​ណ៍​រឌិក​(NDF)​សម្រាប់​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ​DBST ប្រវែង​សរុប ១ ១៨៥ គីឡូម៉ែត្រ និង​៨៧ ម៉ែត្រ និង​ស្ថាបនា​ផ្លូវ​បេតុង​ប្រវែង​សរុប ៨២ គីឡូម៉ែត្រ និង​៦២ ម៉ែត្រ ក្នុង​ខេត្ត​គោលដៅ​។​

​ឯកឧត្ដម​បណ្ឌិត​រដ្ឋ​មន្ដ្រី អ៊ុក រ៉ាប៊ុន បាន​ធ្វើ​ការកោតសរសើ​រ និង​ថ្លែងអំណរគុណ​ដល់​តំណាង​ក្រុមហ៊ុន ដែល​បាន​សាងសង់​ផ្លូវ​នេះ​មាន​លក្ខណ​ល្អប្រសើរ និង​បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ប្រជាពលរដ្ឋ​ដែល​មាន​ដែលមាន​លំនៅដ្ឋាន​តាម​ដងផ្លូវ ចូលរួម​សហការ​ឲ្យបាន​ល្អ​ជាមួយ​អ្នកទទួលកា​រ​សាងសង់ ព្រមទាំង​បាន​ផ្ដាំផ្ញើ​ដល់​មន្ដ្រី​បច្ចេកទេស​របស់​ក្រុមហ៊ុន ប្រចាំការ​នៅ​ការដ្ឋាន​ត្រូវ​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​តាម​គំនូស​ប្លង់ និង​បទដ្ឋាន​បច្ចេកទេស​ដើម្បី​ធានាបាន​ទាំង​គុណភាព និង​សោភ័ណភាព ៕

vat210130a06 vat210130a07 vat210130a08

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.