ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

សែ​ល​កាត​ចូលរួម​គាំទ្រ​ដល់​កម្មវិធី​ប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ​ដើម្បី​ជ្រើសរើស​ក្រុម​កីឡាករ​ជើងឯក​ថ្នាក់​ជាតិ​ឈានទៅ​ប្រកួត​បន្ត​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​

សែ​ល​កាត​ចូលរួម​គាំទ្រ​ដល់​កម្មវិធី​ប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ​ដើម្បី​ជ្រើសរើស​ក្រុម​កីឡាករ​ជើងឯក​ថ្នាក់​ជាតិ​ឈានទៅ​ប្រកួត​បន្ត​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​

ភ្នំពេញ​៖ ថ្ងៃទី 25 មករា 2021​ក្រុមហ៊ុន​សែ​ល​កាត​បាន​ប្តេជ្ញា​គាំទ្រ​ដល់​កម្មវិធី​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជើងឯក​ថ្នាក់ជាតិ​ដើម្បី​ជ្រើសរើស​កីឡាករ​ឈាន​ទៅ​ប្រកួត​បន្ត​នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ដែល​នឹង​ត្រូវ​ធ្វើឡើង​នា​ឆ្នាំ​នេះ​នៅ​ឯ​ប្រទេស​វៀតណាម​។​ក្រុមហ៊ុន​សែ​ល​កាត​បានប្រកាស​ជា​ផ្លូវការ​នូវ​ការប្រកួត​ជ្រើសរើស​កីឡាករ​ជើងឯក​ដែល​នឹង​ត្រូវ​ហ្វឹកហាត់​ដើម្បី​ត្រៀម​ខ្លួន​ធ្វើជា​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​នៅក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ។​

​ការប្រកួត​ជើងឯក​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរក្រោម​ការណែនាំ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​ការប្រកាស​របស់​ក្រុមហ៊ុន​សែ​ល​កាត​កាលពី​ឆ្នាំ​កន្លង​ទៅ នៃ​កិច្ច​សហការ​រយៈពេល ២ ឆ្នាំ​របស់​ខ្លួន​ជាមួយ​នឹង​ស្ថាប័ន​ONE Championship មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​ដែលជា​ស្ថាប័ន​ផ្នែក​កីឡា​និង​ការកម្សាន្ត​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក​។​ពិធី​បើក​ការប្រកួត ត្រូវបាន​ប្រព្រឹត្តិ​ទៅ ដោយ​មាន​ការចូលរួម​ថ្លែង​សុន្ទរកថា​ស្វាគមន៍​របស់​ឯកឧត្តម តែម មឿន​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​និង​លោក​អៀន​វ៉ាត​សុន​(Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត ។​

​លោក វ៉ាត​សុន បាន​ថ្លែងថា​ទស្សនៈវិស័យ​របស់​សមា​គម​កីឡា​ខ្មែរ គឺ​ដើរ​ទន្ទឹម​គ្នា​យ៉ាង​ល្អ​ជាមួយនឹង​សែ​ល​កាត​ដែលជា​ក្រុមហ៊ុន​ជា​មោទនភាព​ជាតិ​ខ្មែរ​និង​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ​១០០% ។​

​លោក វ៉ាត សុន បាន​មានប្រសាសន៍​ឱ្យដឹងទៀតថា​៖ “​ខណៈ​ដែល​ក្រុម​សែ​ល​កាត​ចូលរួម​ធ្វើជា​តំណាង​ឱ្យ​គុណ​តម្លៃ​និង​កេរ្តិ៍ដំណែល​ប្រពៃណី​ខ្មែរ​វា​ពិតជា​ប្រសើរ​ណាស់​ក្នុង​ការជួយ​ដល់​វិស័យ​គុន​ខ្មែរ​យើង​ដែល​កីឡា​នេះ​គឺជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង​និង​ជា​កីឡា​ដ៏​ជាទី​មោទន​បំផុត​មួយ​សម្រាប់​ប្រទេស​កម្ពុជា​” ។​

​ក្រុមហ៊ុន​សែ​ល​កាត​និង​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប​ពិតជា​មាន​មោទនភាព​បំផុត​សម្រាប់​ឱកាស​ក្នុង​ការចូលរួម​គាំទ្រ​ដល់​កីឡាករ​ខ្មែរ​យើង​ដែល​ពួកគេ​នឹង​លើក​ទង់ជាតិ​ខ្មែរ​បង្ហាញ​ប្រកប​ដោយ​ភាព​អង់អាច​ក្លាហាន​នៅ​ក្នុង​ការ​ព្រឹត្តិការណ៍​ប្រកួត​ខាងមុខនេះ ។​

​លោក ចាន់ រតនា ដែល​ជា​កំពូល​កីឡាករ​ដ៏​ឆ្នើម​ប្រចាំ​ឱ្យ​កម្ពុជា​និង​ជា​ទូត​សុ​ឆន្ទៈ​តំណាងឱ្យ​ក្រុមហ៊ុន​សែ​ល​កាត​ផង​នោះ​ក៏​បាន​ចូលរួម​ថ្លែង​នៅក្នុង​ពិធី​បើក​កម្មវិធី​ប្រកួត​នេះ​ដោយ​បាន​គូសបញ្ជាក់ថា​គុន​ខ្មែរ​គឺ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​រូប​គាត់ ទាំង​ផ្នែក​អាជីព និង​ការកសាង​អនាគត​ផ្ទាល់ខ្លួន​ពោល​គឺ​បាន​ជួយ​រូបគាត់​ឱ្យ​ទទួលបាន​នូវ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅក្នុង​ការប្រកួត​អន្តរជាតិ​ក្នុងនាម​ជា​កីឡាករ​ប្រយុទ្ធ​របស់​ONE Championship ។​

​កម្មវិធី​ប្រកួត​ជើងឯក​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​រហូត​ដល់​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២១ នៅឯ​ពហុកីឡាដ្ឋាន​ស្តា​ត​ចាស់ (​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ​) នា​រាជធានី​ភ្នំពេញ​ដោយ​ក្នុងនោះ នឹង​មាន​ការចូលរួម​របស់​កីឡាករ​កំពូលៗ​របស់​ខ្មែរ​យើង​នៅក្នុង​កម្រិត​ទម្ងន់​ផ្សេងៗ​គ្នា​ផង​ដែរ​៕

vat210130a10 vat210130a11

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.