ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

ប្រាសាទឯកភ្នំ ប្រៀបដូចមកុដស្តេច ស្រីល្អឯក

បាត់ដំបង៖ ប្រាង្គប្រាសាទឯកភ្នំ ជាប្រាសាទបុរាណមួយ ក្នុងចំណោមប្រាសាទដទៃទៀត ក្នុងខេត្តបាត់ដំបង។ ប្រាសាទនេះ ត្រូវបានបុព្វកាលយើង ចាត់ទុកដូចជាមកុដស្តេចស្រី ដែលជាស្នាព្រះហស្ថរបស់ព្រះបាទសុរិយវរ័្មនទី១ ពីគ.ស ១០១០-​១០៥០។

តាមការអះអាងរបស់ឆ្មាំប្រាសាទឯកភ្នំ បានឲ្យដឹងថា ដើមឡើយប្រាសាទឯកភ្នំមានទីកន្លែងតំកល់លឹង្គ និងយោនី ដើម្បី​ឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនា ដែលចាត់ទុកជាប្រាសាទល្អឯកលើសគេ ហើយសម័យក្រោយមកទៀត ក៏ត្រូវរងនូវការ​គាស់កកាយបណ្តាលឲ្យបាត់បង់អស់ទៅ និងតួប្រាសាទត្រូវដួលរលំស្ទើរតែបាត់បង់រូបភាពដើមទាំងស្រុង។

ទើបតែពេលបច្ចុប្បន្ នមានការអភិរក្ស និងបានធ្វើការជួសជុលជាថ្មីឡើងវិញជាបណ្តើរៗ។ អ្នកបុរាណវិទ្យា​បានរំលឹកពីស្នា​ព្រះហស្ថព្រះបាទសុរិយវរ័្មនទី១ ដោយបានជួយបំពេញបន្ថែមប្រាសាទព្រះវិហារវិញ និងបានកសាងប្រាសាទឯកភ្នំ , ប្រាសាទស្នឹង, ប្រាសាទបាក្សេត្រ និងនៅខេត្តតាកែវ មានប្រាសាទលើភ្នំធម្មជាតិ គឺប្រាសាទភ្នំជីសូរ ឧទ្ទិសចំពោះលទ្ធិព្រហ្មញ្ញ​សាសនា ហើយព្រះអង្គ ក៏ជាស្តេចកាន់ព្រះពុទ្ធសាសនាដែរ។

តំបន់អង្គរ៖ សំណង់លេចធ្លោ គឺប្រាសាទឃ្លាំងខាងជើង និងប្រាសាទឃ្លាំងខាងត្បូង ពិសេសប្រាសាទភិមានអាកាស ដែល​មាន​សិលាចារិក k292 មានតម្លៃលុះសព្វថ្ងៃនោះ គឺអំពីផឹកទឹកសម្បថសច្ចាប្រណិធាន។ ចំណុចពិសេស របស់ប្រាសាទ​ឯកភ្នំដែលមានក្នុងប្លង់កសាងនានារបស់ប្រាសាទ មិនអាចខ្វះបាន គឺមានស្រះទឹកនៅព័ទ្ធជុំវិញ និងប្លង់ការ៉េ។ស្នាដៃលេច​ធ្លោមួយទៀត គឺជណ្តើរឡើងពីទិសខាងកើតនៅប្រាសាទភ្នំជីសូរ (តាកែវ) នៅស្អាតបង្គួរនៅឡើយ ព្រោះបច្ចេកទេសសាង​សង់​ប្រកបដោយគុណភាពធានាយូរអង្វែង៕

IMG_2690 IMG_2694

Filed in: ដំណឹងផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.