ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

នំបញ្ចុកផាកឡូវ ល្បីឆ្ងាញ់ បានចូលដល់រាជធានីហើយ

ភ្នំពេញ: រសជាតិនំបញ្ចុកផាកឡូវ នៅឯផ្សារកំពង់ថ្ម ក្នុងស្រុកបារាយណ៍ខេត្តកំពង់ធំ ដែលល្បីថាឆ្ងាញ់ពិតនោះ បានចូលមក​ដល់រាជធានីភ្នំពេញហើយ ដោយបានចូលមកក្នុងអាហារដ្ឋានឈ្មោះថា ផ្ទះជូរអែម ក្នុងភូមិទឹកល្អក់ខ័ណ្ឌទួលគោក ទល់មុខ​សាលាសន្ឋរម៉ុក។

មិនថាតែម្ហូបអាហារបរទេសដែនមានភាពល្បីថាឆ្ងាញ់នោះទេ ពោលគឺម្ហូបអាហារខ្មែរ ក៏មានរសជាតិឆ្ងាញ់ មិនចាញ់បរទេស​ដែរ ដូចជានៅក្នុងផ្ទះជូរអែម ក៏មានលក់នំបញ្ចុកផាកឡូវរសជាតិឆ្ងាញ់ បន្តមកពីអ្នកចុងភៅល្បីពីផ្សារកំពង់ថ្ម ស្រុកបារាយ ខេត្តកំពង់ធំ។

លោក សុភ័ណ ជាម្ចាស់អាហារដ្ឋានផ្ទះជូរអែម បើមានប្រសាសន៍ថា ការបើកលក់នៅនំបញ្ចុកផាកឡូវនេះ​ទើបតែមានរយះ​ពេល ៦ខែប៉ុណ្ណោះ​ដោយអ្នកទទួលទានធ្លាប់បានភ្លក្សរសជាតិនំបញ្ចុកនេះ​ បានដឹងថា​ពិតជាមានរសជាតិដូចនៅផ្សារកំពង់ថ្ម ដូចឆ្នោះដែរ។ លោក សុភ័ណ បន្តថា ក្នុងផ្ទះជូរអែមនេះ មានលក់នំបញ្ចុកផាកឡូវ នំបុ័ងផាកឡូវ មីបុក និងមានបុកល្ហុងផង ព្រមទាំងទឹកជ្រលក់ជូរអែម។ ផ្ទះជូរអែម បើកលក់ចាប់ពីម៉ោង 12ថ្ងៃត្រង់ រហូតដល់ម៉ោង 7យប់ ជារាងរាល់ថ្ងៃ។

នំបញ្ចុកនេះ គេធ្លាប់តែលាយជាមួយសម្លប្រហើ ឫសម្លការី ជាម្ហូបអត្តសញ្ញាណខ្មែរយូលុងមកហើយ ទើបតែសម័យបច្ចុន្បន្ន​នេះ បានធ្វើការកែលំអរ ដែលមានរសជាតិផ្លែក ទើបអោយមាននំបញ្ចុកលាយជាមួយសាច់ផាក់ឡូវ ធ្វើអោយអ្នកទទួលទាន​ទទួល បានរសជាតិថ្មីៗ។ លោក សុភ័ណ បន្តថា នៅក្នុងចំនោមអាហារ ដែលមានក្នុងផ្ទះជូរអែមខាងលើ គឺមានតែនំបញ្ចុក​ផាកឡូវនេះ ប៉ុណ្ណោះ ដែលទទួលបានចំណង់ចំណូលចិត្តច្រើន ពីអ្នកទទួលទាន៕

IMG_1902 IMG_1903

Filed in: ដំណឹងផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.