ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

សិប្បកម្មខ្នាតតូចផលិតស្រាផាសិន មណ្ឌលគីរីពង្រីកក្នុងទីផ្សារ

មណ្ឌលគីរី: ផ្លែផាសិនជាប្រភេទស្រដៀងគ្នានិងផ្លែក្រូច តែមានទំហំធំជាងតាមខ្នាត មានពី ៨ទៅ ៩ផ្លែ ស្មើនិងទំងន់ ១kg ដែលអ្នកខេត្តមណ្ឌលគីរី កំពុងតែដាំដុះច្រើន ក្នុងការផលិតស្រាផាសិនថ្មីនេះ។ តាមការបញ្ជាក់ពី​លោក ស្រីប៊ូសុភ័ណ្ឌ ផ្នែកលក់ទីផ្សារក្នុងសប្បកម្មផលិតស្រាផាសិន ក្នុងខេត្តមណ្ឌលគីរី បានអោយដឹងថា អាជីវកម្មតាមលក្ខណះសិប្បកម្មខ្នាត​តូចនេះ ការផលិតជាស្រាផាសិនមកពីផ្លែផាសិនសុទ្ឋសាធ និងទើបតែធ្វើការផលិតបានក្នុងរយះ ២ឆ្នាំ។

លោកស្រីសុភ័ណ្ឌ បន្តថា ពូជផ្លែផាសិននាំចូលពីតៃវ៉ាន់ ដែលខ្មែរយើងនិយមហៅថា ក្រូចន្រ្ទើង ហើយសន្ទុះនៃការដាំដុះនេះ ទើបតែមានឆ្នាំមុនប៉ុណ្ណោះ។ ផ្លែផាសិននេះ មានអ្នកខេត្តមណ្ឌលគីរី ដាំដុះតិចតួចជាលក្ខណះគ្រួសារ ដោយសារទៅតាម តម្រូវក្នុងទីផ្សារ។ ក៏ប៉ុន្តែរយះ ២ឆ្នាំចុងក្រោយនេះ ស្រាប់តែមានអ្នកដាំដុះផ្លែផាសិនច្រើន មានអ្នកខ្លះដាំ ៥ ទៅ ១០ហិចតា ដោយសារផ្លែនេះ ក្នុង ១ហិចតា ទទួលផលបាន ៨តោន។

ស្រាផាសិន បានបង្ហាញវត្តមានក្នុងពីព័ណផលិតផលខេត្ត១ ផលិតផល១ កន្លងមកទទួលបានការគាំទ្រច្រើនពីអតិថិជន ដោយសារភ្លក្សដឹងពីរសជាតិថា ពិតជាមានរសជាតិចេញពីផ្លែផាសិន។ ស្រាថ្មីនេះ សិប្បកម្មផលិតស្រាផាសិន លក់ចេញ ១ដប ថ្លៃ ៥០០០០រៀល ហើយក្នុងឆ្នាំ២០១៧ និងមានគម្រោងផលិតជាដបតូចទៀត ដោយពេលបច្ចុប្បន្ននេះ ដោយការ​ផលិត​ស្រា ពុំបានឆ្លើយតបទៅនឹងទីផ្សារនៅឡើយទេ។ ប្រភេទស្រាផាសិន មានអត្ថប្រយោជន៍ច្រើនយ៉ាង ដូចជា ជួយសម្រួលប្រព័ន្ឋរំលាយអាហារ ជួយសម្រួលប្រព័ន្ឋសរសៃប្រសាទ ដើរខ្យល់ស្រួល និងជួយបំបាត់ជំងឺផ្តាសសាយផងដែរ។

ម្ចាស់សិប្បកម្មស្រាផាសិនមណ្ឌលគីរី ក៏បានអោយដឹងពីគោលបំណងធំពីការបង្កើតសិប្បកម្មនេះ ក្នុងនៃបំផុសប្រជាពល​រដ្ឋក្នុងខេត្ត អោយដាំផ្លែផាសិន បានច្រើនជួយលើកមុខមាត់កិត្តិយសខេត្តមណ្ឌលគីរីផង និងបានជួយអោយប្រជាពលរដ្ឋ មានការងារធ្វើគ្រប់ៗ គ្នា មិនធ្វើចំណាកស្រុកទៅឆ្ងាយ។ នៅក្នុងស្រុកដាកដាំ និងស្រុកអូរាំង ដែលមានប្រជាពលរដ្ឋដាំផាសិន​ច្រើនជាងគេ ក៏ដោយសារតែផ្លែនេះ លក់បានថ្លៃ ៤០០០រៀលក្នុង១kg ។ ការដាំផ្លែផាសិនទៅតាមបច្ចេកទេសទទួលបាន​ផលល្អ ក្នុងរយះពេល១ឆ្នាំ។ ផ្លែនេះ នាំចូលពីតៃវ៉ាន់ មានច្រើនពណ៍ មានពណ៍ស្វា ពណ៍លឿង ពណ៍ស្រដៀងទឹកក្រូច ហើយរដូវប្រមូលផលផ្លែផាសិន ចាប់ពីខែមិថុនា រហូតដល់ខែធ្នូ៕

IMG_2620 IMG_2621

Filed in: ដំណឹងផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.