ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

អ្នកដាំត្រសក់ផ្អែម មានអទិភាពខ្ពស់ក្នុងចំណោម ២ខេត្ត

សៀមរាប៖ អ្នកដាំត្រសក់ផ្អែមមានរយ:ពេល ៥ឆ្នាំមកហើយ បានចងក្រងជាសមាគមត្រសក់ផ្អែម សៀមរាបមានជ័យ ទទួលបានការគាំទ្រពីអ្នកទទួលទានច្រើន ខណ:ដែលការដាំដុះកំពុងមានអទិភាព ខ្ពស់ក្នុងចំណោម ២ខេត្ត គឺខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។

តាមការលើកឡើងរបស់លោក វ៉ាន់ អៀន ប្រធានសមាគមត្រសក់ផ្អែមសៀមរាប មានជ័យបាន អោយដឹងថា សមាគមបាន បង្កើតឡើងក្នុងឆ្នាំ២០១១ ដែលមានសមាជិក ១៣៧គ្រួសារ ជាអ្នកដាំ ត្រសក់ផ្អែមក្នុង ៣ខេត្ត គឺខេត្តបន្ទាយមានជ័យ សៀមរាប និងឧត្តរមានជ័យ ។ លោកបន្តថា ពូជផ្លែ ត្រសក់នេះបានមកពីប្រទេសថៃ ម៉ាឡេស៊ី និងតៃវ៉ាន់។ ត្រសក់ផ្អែមមានពណ៌លឿង ពណ៌ស និងត្រសក់ផ្អែមសំណាញ់ ដោយការដាំត្រសក់ផ្អែមនេះ ទទួលបានជាមធ្យមចំនួន ៨តោន ក្នុងមួយហិកតា។ ចំពោះការដាំពូជត្រសក់ពណ៌លឿង ប្រើរយ:ពេល ២ខែ  និងត្រសក់ផ្អែមពណ៌ផ្សេងទៀត ប្រើ រយ:ពេលជាង ២ខែ លើសគ្នាបន្តិចបន្តួចប៉ុណ្ណោះ។

បងស្រី សុវណ្ណារ៉ា ជាអ្នកលក់ និងជាសមាជិក ក្នុងសមាគមបានមានប្រសាសន៍ថា ទីតាំងលក់ផ្លែត្រសក់ផ្អែមក្នុងរាជធានី មាននៅបឹងត្របែក ចាក់អង្រែ ព្រែកលៀប និងនៅព្រែកក្តាម។ មានតែត្រសក់ផ្អែមពណ៌លឿង លក់ដាច់មានអ្នកទទួលទាន ច្រើន ក្នុងតម្លៃ ៤៥០០រៀល ក្នុងមួយគីឡូក្រាម បើតម្លៃឈ្មួញវិញលក់បន្តអាចពី ៦០០០រៀល ទៅ ៨០០០រៀល។

លោក វ៉ាន់ អៀន បានឲ្យដឹងថា នៅក្នុង ៣ខេត្ត ដែលដាំត្រសក់ផ្អែម គឺមានតែ ២ខេត្ត ដែលមាន អទិភាពខ្ពស់ ហើយក្នុងនោះ មានលោក សាំ សុត ជាកសិករគំរូ មានស្នាដៃលេចធ្លោជាងគេ។ លោក សាំ សុត កសិករក្នុងស្រុកជីក្រែង ខេត្តសៀមរាប ក៏បានឲ្យដឹងទៀតថា បទពិសោធន៍ដាំត្រសក់ផ្អែម ៤ឆ្នាំមកហើយ ក្នុង ១ឆ្នាំៗ អាចដាំបាន ៣ ទៅ ៤ដង នៅតាមវាលស្រែ ក្នុងរដូវប្រាំ និងរដូវវស្សា ដាំតាមទីទួល។ នៅក្នុងផ្ទៃដី ៣០អា លោក សាំ សុត ទទួលផលក្នុងរដូវវស្សាចាប់ពី ៧ ទៅ ៨តោន  និងក្នុងរដូវប្រាំង អាចដាំបានផលពី ៨តោន ទៅ ១០តោន។

លោកថា មានមោទណភាពណាស់ ក្នុងរបរដាំត្រសក់ផ្អែមនេះ ធ្វើជីវភាពក្នុងគ្រួសារធូធារច្រើន។ លោក វ៉ាន់ អៀន បន្ថែម ទៀតថា នៅក្នុងសមាគម ផលិតផលត្រសក់ផ្អែម ក្នុង១ឆ្នាំៗ អាចបញ្ចេញទៅក្នុងទីផ្សារ បានពី ៦០តោន ទៅ ៨០តោន។ រំលឹក ពីអតីតកាលប្រវត្តិត្រសក់ផ្អែមនេះ ក៏មាននៅកម្ពុជាដែរ ជំនាន់តាមត្រសក់ផ្អែម នៅក្នុងរជ្ជកាលមួយ ដែលតាត្រសក់ផ្អែមជា អ្នកថែរទាំចំការត្រសក់ផ្អែម ឲ្យព្រះរាជារហូតដល់ពេលស្តេចសុគត៌ទៅបានលើកឲ្យតាត្រសក់ផ្អែមឡើងគ្រងរាជជាស្តេច មានប្រវត្តិទាក់ទិនទៅដល់ចំការត្រសក់ផ្អែមពីពេលនោះមកដែរ៕

IMG_2657

Filed in: ដំណឹងផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.