ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

អង្ករខ្មែរសំរិតសំរាំងលក់ក្នុងស្រុក មិនសំដៅតែក្រៅស្រុក

ភ្នំពេញ៖ អង្ករផ្កាម្លិះ រឺស្រូវក្រអូបជាអង្ករខ្មែរ ដែលសំរិតសំរាំង ជាពិសេសសម្រាប់នាំចេញទៅក្រៅប្រទេស ក៏ប៉ុន្តែអង្ករក្រអូប​នេះ ត្រូវបានក្រុមហ៊ុន បាធឺខេម ជ្រើសរើសយកទីផ្សារក្នុងស្រុកវិញ ដោយធ្វើការលក់ដឹកជញ្ជូនដល់ផ្ទះតែម្តង​ក្នុងរយៈពេល​ទើបតែបានប៉ុន្មានខែចុងក្រោយនេះ ទទួលបានអតិថិជនគាំទ្រច្រើន ក្រោយពីបានភ្លក់រសជាតិដើមពិត អង្ករខ្មែរយើងនេះ។

សេវាកម្មលើកាដឹកជញ្ជូនដល់ផ្ទះនេះ លោកស្រី គឹម ហ័រ នាយកប្រតិបត្តិក្រុមហ៊ុន បាធឺខេម ដែលមានរូបនង្គ័លខ្មែរ ជាយីហោ​សម្គាល់ទើបនឹងបើកអាជីវកម្មដំបូងចុងឆ្នាំ២០១៦នេះ ហើយបានលក់ចេញនូវអង្ករក្រអូបនេះ ក្នុង ១ខែ បានចំនួន ១៥តោន ដោយការដឹកជញ្ជូនដល់ផ្ទះអតិជន មិនអោយលើស ៣០នាទីឡើយ។ លោកស្រីមានប្រសាសន៍បន្តថា ក្រុមហ៊ុន បាធឺខេម បានត្រៀមលក្ខណៈក្នុងការនាំអង្ករទៅអឺរ៉ុបដែរ តែពេលនេះ បានសំរិតសំរាំងអង្ករលេខ១នេះ ទុកលក់ជូនប្រជាពលរដ្ឋ​ក្នុងរាជ​ធានី និងពង្រីកសាខា លក់បន្តដល់ខេត្តសៀមរាប កំពង់ធំ ខេត្តព្រះសីហនុ។

នង្គ័លខ្មែរ ជាម៉ាកអង្ករក្រអូបប្រណិតល្អតាម ស្តង់ដានាំចេញ។ នាយិការបន្ថែមថា អង្ករក្រអូបនេះ គឺទទួលបានពីអ្នកជំនាញ​កិនអង្កររោង​ម៉ាស៊ីនកិនស្រូវធម្មជាតិ មកពីខេត្តបាត់ដំបង ព្រៃវែង កំពង់ធំ និងបន្ទាយមានជ័យ ​ដែលបានសំរិតសំរាំង​ពិសេស​មានរសជាតិ ឆ្ងាញ់ និងសុវត្ថិភាព ជាប្រពភេទអង្ករគុណភាពខ្ពស់ស្តង់ដារនាំចេញ។

អង្ករក្រអូបម៉ាកនង្គ័លខ្មែរនេះ ក្នុងបេមានទម្ងន់ ២៥គីឡូក្រាម មានតម្លៃស្មើនឹង ២៥ដុល្លារ ដែលមានអាសយដ្ឋានទីតាំង​លក់​ផ្ទះលេខ ២៧សេ ផ្លូវ៤៧៨ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទីផ្សារអង្ករក្រអូប ត្រូវបានមើលឃើញថា មានការវិវត្តន៍ថ្មីទៀត ដោយសារតែមានតម្រូវការខ្ពស់ក្នុងស្រុក ទើបបានងាកមកទទួលទានអង្ករខ្មែរ មានរសជាតិឆ្ងាញ់ និងបានសុទ្ធល្អផង៕

IMG_2639

Filed in: កសិកម្ម, ដំណឹងផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.