ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

គណបក្សឃុំដើមឫស បោះឆ្នោតស្ទាបស្ទង់បេក្ខជនក្រុមប្រឹក្សាឃុំចំនួន ៧រូប

កណ្តាល៖ នៅក្នុងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ឃុំដើមឫស ប្រព្រឹត្តទៅនៅទីស្នាក់ការ គណៈកម្មាធិការបក្សឃុំ​ដើម​ឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃ ០៨-មករា-២០១៧ ដោយមានការចូលរួមពីសមាជិកសមាជិការចំនួន ៨០០នាក់ ដែលមកពី ១៤ភូមិក្នុង ឃុំដើមឫស ដោយមានបេក្ខជនឈរឈ្មោះ ១៦រូប ដោយជ្រើសរើសយកតែ ៧រូប ដើម្បីត្រៀមលក្ខណៈចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃ៤មិថុនា ខាងមុខ។

ថ្លែងនៅក្នុងអង្គសន្និបាតលោក បូរ ណារ៉េត គណអភិបាលស្រុកកណ្តាលស្ទឹង បានមានប្រសាសន៍ពីការរីកចម្រើន នៅក្នុងភូមិ​ដើមឫសលើការងារអភិវឌ្ឍន៍ ៥ឆ្នាំ មានន័យថា កាអភិវឌ្ឍន៍ឃុំរយៈ ៥ឆ្នាំក្រោមការដឹកនាំរបស់លោក កិតិ្តបណ្ឌិត ហ៊ីង ប៊ុន​ហៀង ក្រុមការងារថ្នាក់ជាតិ ដែលបានជួយអភិវឌ្ឍន៍ស្រុកកណ្តាលស្ទឹងទាំងមូល ពិសេសក្នុងមូលដ្ឋានឃុំដើមឫស ដូចជា ក្នុងករអភិវឌ្ឍន៍ផ្លូវថ្នល់ ៤៥០០ម៉ែត្រ ចាប់ពីចំណុចផ្លូវជាតិ លេខ៣ និងបន្តទៀតក្នុងឆ្នាំ២០១៧។

ក្នុងឃុំដើមឫសលើបញ្ហាលេចធ្លោ គឺវិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជា ចំណងដៃដល់ក្មេងស្រករ​ក្រោយ ហើយវិទ្យាល័យនេះ អាចនឹងប្រែក្លាយទៅជាមហាវិទ្យាល័យ។ នៅក្នុងកម្មវិធីសន្និបាត គណបក្សឃុំដើមឫស បានបោះឆ្នោត ក្នុងការស្ទាប់ស្ទង់បេក្ខជនឈរឈ្មោះ ក្រុមប្រឹក្សាឃុំអាណត្តិទី៤ ត្រៀមលក្ខណៈបោះឆ្នោតនាថ្ងៃ ៤មិថុនា ២០១៧ ខាងមុខ ដែលមានបេក្ខជនត្រៀម ១៦រូប ដោយជ្រើសរើសយកតែ ៧រូប ក្នុងចំណោម ១៤ភូមិ។

សូមបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងឃុំដើមឫស គឺមានអាសនៈចំនួន ៧អាសនៈ។ លោក នួន ណារិន្ទ ក្រុមការងារចុះជួយឃុំដើមឫស បានមានប្រសាសន៍នៅក្នុងអង្គសន្និបាតថា ការខិតខំរបស់សមាជិកសមាជិការបក្សយើង ក្នុងការអនុវត្តន៍អភិវឌ្ឍន៍ឃុំពីឆ្នាំ២០១៧ ដល់២០២២ ក្នុងចតុកោណទី៣ នៃរាជរដ្ឋាភិបាល។

លោកបន្តថា នៅក្នុងស្មារតីទទួលខុសត្រូវអង្គសន្និបាត បានដាក់ចេញនូវគោលនយោបាយគណបក្សប្រជាជនកម្ពុជា ដើម្បីអនុវត្តក្នុងអាណត្តិទី៤។ គណបក្សប្រជាជនកម្ពុជា បានទទួលបានសមិទ្ធិផលធំៗ តាំងពីសន្ធិរហូតមកដល់បច្ចុប្បន្ន និងបន្តសមិទ្ធិផលនេះ ទាំងអំណត់ព្យាយាម និងសម្រេចបាននូវសមិទ្ធិផលថ្មីៗទៀត ព្រមទាំងបន្តពង្រីកបរិមាណសមាជិក​ប្រកបដោយគុណភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយអនុវត្តធ្វើតែ​អំពើល្អ ចំពោះប្រជាពលរដ្ឋ និងមិនបង្ករអោយមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ពិសេសបេក្ខជនឈរឈ្មោះ ត្រូវមានស្មារតី​សាមគ្គី និងគិតផលប្រយោជន៍បក្សជាធំ ត្រូវទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដោះស្រាយរាល់សំណូមពរ របស់ប្រជាពលរដ្ឋ​អោយ​បានល្អ ដើម្បីទាក់ទាញប្រជាប្រិយភាពសម្រាប់ចូលរួមក្នុងការប្រកួតប្រជែងបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃ ៤មិថុនា ឆ្នាំ២០១៧ ខាងមុខនេះ៕

IMG_2805 IMG_2821

Filed in: ដំណឹងផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.