ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

អ្នកដាំម្រេចតំបន់វាលវែងពោធិ៍សាត់ ទទួលបានទិន្នផលខ្ពស់

ពោធិ៍សាត់៖ ដំណាំម្រេចធ្លាប់តែដាំដុះ នៅក្នុងខេត្តកំពត ខត្តកំពង់ចាម ខេត្តរតន:គិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ តែឥឡូវនេះ មានអ្នកដាំម្រេចកំពតពូជម្រេចខ្មែរមួយនេះ ត្រូវបានក្រុមហ៊ុនខេស៊ីស៊ីវី KCCV ផ្លេនថេសិន​បានយកមកដាំនៅវាលវែង ភូមិសាស្ត្រ ដែលគ្រប់ជំនាន់មកមិន ដែលឃើញគេដាំម្រេច ក្នុងតំបន់ទាំងនោះឡើយ។

ម្រេចកំពត ត្រូវបានលោក គឹម សួគ័ ម្ចាស់ចម្ការម្រេចក្នុងឃុំវាលវែង ស្រុកអូរសោម ខេត្តពោធិ៍សាត់ នាំមកដាំជាឆ្នាំដំបូង ២០១៦ កន្លងទៅឃើញថា ទទួលបានទិន្នផលខ្ពស់គួរសម ដោយក្នុង ១ហិកតា ទទួលបានជាង ២តោន ដែលជាបរិមាណ ប្រហាក់ប្រហែលទៅនឹងខេត្តកំពតផងដែរ។

លោកគឹម សួគ័ បានសម្តែងនៅទឹកចិត្តស្រលាញ់មុខរបរកសិកម្ មក្នុងការដាំម្រេចនេះថា អាស្រ័យដោយសារការយល់ឃើញ​មិនថា ផ្លូវជិត ឬផ្លូវឆ្ងាយនោះទេ អោយតែដីមានអំណោយផលក្បែជើងភ្នំ ក្រវ៉ាញដោយអាកាសធាតុមិនក្តៅ ហើយក៏មិន​ត្រជាក់​ពេក និងមានទេសភាពដ៏ស្រស់ត្រកាលផង ជាទីទាក់ទាញភ្ញៀវទេសចរណ៍​ទើបរូបលោកសម្រេចចិត្តជ្រើសរើសយក​តំបន់វាលវែងនេះ ដាំម្រេចដំបូងគេ។

ម្យ៉ាងទៀត ម្រេចងាយអោយផល និងមានទីផ្សារទៅក្រៅប្រទេស។ នៅក្នុងផ្ទៃដីជាង ១០ហិកតា ដែលជាកម្មសិទ្ធិផ្ទាល់របស់​លោក ក្នុងការដាំម្រេចនេះ ក៏មានអ្នកដាំម្រេចជិតនោះ ដែលមានចំនួនប្រមាណ ១០ហាត់ ដែលសុទ្ធតែជាចម្ការម្រេចទាំងអស់ ។ ម្រេចខ្មែរពូជខេត្តកំពត់នេះមាន មានម្រេចខ្មៅ ម្រេចស និងម្រេចពណ៌ក្រហម ដែលមានរស់ជាតិម្លែកៗ ពីគ្នាដោយម្រេចស មានរស់ជាតិឆ្ងាញ់ ដោយសារបណ្តូលវា និងម្រេចក្រហមមានរស់ជាតិផ្អែមតិចៗ ហើយឈ្ងុយ បានធ្វើការនាំ ចេញទៅប្រទស​បារាំង និងអឺរ៉ុបក្នុងឆ្នាំ២០១៦នេះ បានប្រមាណ ៤០តោន។

លោកគឹមសួគ័ បន្តថា ម្រេចវាលវែងស្ងួត លក់ក្នុងតំលៃ ១០ដុល្លារ ក្នុង ១គីឡូក្រាម។ ដំណាំម្រេចដាំរយៈ ១ឆ្នាំដំបូង សម្រាប់ធ្វើពូជបន្តទៀត ហើយក្នុងរយៈពេល ៤ឆ្នាំមកនេះត្រូវបានប្រមូលផល ទន្ទឹមទៅនឹងទិន្នផលម្រេច មានការកើន​ឡើងជាលំដាប់។ លោកថា ភូមិសាស្ត្រចម្ការម្រេចវាលវែង មានចម្ងាយពីទីរួមខេត្តពោធិ៍សាត់ ៦០គីឡូម៉ែត្រ ក៏ប៉ុន្តែបើឆ្លងកាត់​មក​តាមខេត្តកោះកុងវិញ គឺមានចម្ងាយតែ ៣០គីឡូម៉ែត្រប៉ុណ្ណោះ៕

IMG_2658

Filed in: កសិកម្ម, ដំណឹងផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.