ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

ប្រកាសតែងតាំងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែងៈ  លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឥមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសឲ្យចូល កាន់ដំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នៅសាលាខេត្តស្ទឹងត្រឺង នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។

លោក លាភ សំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិកនៃក្រសួងអភិវឌ្ឍន៍ជនបទ បានអានប្រកាសរបស់ក្រសួង តែងតាំង លោក ព្រំ ចាន់ថា អតីតអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ឲ្យចូលកាន់តំណែងជាប្រធានមន្ទីរអភិវឌ្ឍន៍​ជន​បទ ខេត្តស្ទឹងត្រែង ជំនួសលោក មុិញ សុីចាយ ដែលត្រូវបានផ្ទេរចេញទៅធ្វើជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តស្ទឹងត្រែង។

មានប្រសាសន៍នៅក្នុងពិធីនេះ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន  បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សាលាខេត្ត​ស្ទឹងត្រែង​ ធ្វើឲ្យខេត្តទាំងមូលមានការអភិវឌ្ឍន៍បានឆាប់រហ័យ ក្នុងរយៈពេលប៉ុន្មាឆ្នាំចុងក្រោយនេះ។ លោកក៏បានលើក​ឡើងពីគោលនយោបាយ និងយុទ្ធសាស្ត្រ ក្នុងកិច្ចខិតខំស្ដារ និងអភិវឌ្ឍ ប្រទេសជាតិ ក្រោយថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចប្បន្នរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

ទាក់ទិនទៅនិងការងារអភុវឌ្ឍន៍ជនបទ លោករដ្ឋមន្ដ្រី បានលើកឡើងថា រាជរដ្ឋាភិបាល បានខិតខំធ្វើយ៉ាងណាឲ្យប្រជា​ពលរដ្ឋនៅជនបទមានជីវភាពធូធា តាមរយៈការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ ថ្នល់ ដើម្បីបង្ខិតគម្លាតរវាង​ទីក្រុង និងជនបទ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានកែលម្អជាបណ្ដើរៗ ពីផ្លូវជនបទក្រាលក្រួសក្រហម ឲ្យទៅជាផ្លូវក្រាល​កៅស៊ូ ឬបេតុង។

លោកបណ្ឌិត បានផ្ដាំផ្ញើដល់ប្រធានមន្ទីរ ដែលបានតែងតាំថ្មីត្រូវ ពង្រឹងសាមគ្គីផ្ទៃក្នុងមន្ទីរ ដោយឈរលើគោលការណ៍ច្បាប់ ដើម្បីរួមគ្នា ជួយអភិវឌ្ឍប្រទេសជាតិសូមបន្តដឹកនាំ និងគ្រប់គ្រងមន្ត្រីរាជការរបស់មន្ទីរឲ្យមានប្រសិទ្ដិភាព ស្របតាមការកែ​ទម្រង់​របស់រាជរដ្ឋាភិបាល និងត្រូវពង្រឹង និងពង្រីកកិច្ចសហការជាមួយអាជ្ញាធរគ្រប់លំដាក់ថ្នាក់ និងមន្ទីរជំនាញជុំវិញខេត្ត ថ្នាក់ដឹកនាំខេត្ត ក្រសួង ជាពិសេសសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ដៃគូក្នុងការងារអភិវឌ្ឍន៍ជនបទ ព្រមទាំងធ្វើការ​ត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ ឲស្របតាមគោលការណ៍ច្បាប់៕

IMG_7057 (1)

Filed in: ដំណឹងផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.