ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

អង្កការផ្គត់ផ្គង់ក្តីសុបិន្ត ជួយកុមារអោយចូលរៀន មនុស្សធំរៀនមុខជំនាញ

សៀមរាប៖ បន្ទាប់ពីបញ្ចប់សង្គ្រាម ភាគីខ្មែរទាំងអស់បានរួបរួមគ្នា ដើម្បីស្តារ និងអភិវឌ្ឍន៍ប្រទេស កម្ពុជាឡើងវិញ ក្នុងអំឡុង​ឆ្នាំ១៩៩៣ រៀបចំដោយអង្គការសហប្រជាជាតិ ហៅកាត់ថា (អ៊ុន តាក់)។ នៅក្នុងការអភិវឌ្ឍន៍សង្គម មានអង្គការ​ទាំងក្នុងរដ្ឋាភិ​បាល និងអង្គការមិនមែនរដ្ឋាភិបាល កំពុងបំពេញការងារអភិវឌ្ឍន៍របស់ខ្លួន ទៅលើផ្នែកផ្សេងៗគ្នា។

ជាការពិតណាស់ អង្គការផ្គត់ផ្គង់ក្តីសុបិន្ត កំពុងមានតួនាទីយ៉ាងសំខាន់ ដើម្បីជួយដល់កុមារ បានចូលរៀនភាសាអង់គ្លេស កុំព្យួទ័រ រួមទាំងមុខវិជ្ជាផ្សេងៗ ជាច្រើនទៀត និងមានអាហារសម្រាប់បរិភោគនៅក្នុងសាលាទៀតផង។ ចំណែក​មនុស្សពេញ​វ័យ មានវគ្គបណ្តុះបណ្តាលមុខជំនាញ រួមមាន ផ្នែករៀបចំបន្ទប់ ផ្នែកសេវាកម្មម្ហូបអាហារ ផ្នែកទទួលភ្ញៀវ ផ្នែកចុងភៅ ហើយអង្គការនេះ បានជួយឧបត្ថម្ភដល់អ្នក ដែលរៀនមុខជំនាញនេះម្នាក់ ៥០$ ក្នុង ០១ខែ អង្គការផ្គត់ផ្គង់ក្តីសុបិន្ត មានមូលដ្ឋាននៅក្នុងក្រុងសៀមរាប។

យោងតាមលោក ទិន សុភន ប្រធានផ្នែកសហគមន៍បានអោយដឹងថា អង្គការនេះបាមប្រម៉ែ ប្រមូលកុមារ នៅតាមបណ្តាសហ​គមន៍ និងកន្លែងផ្សេងៗ ជាច្រើនទៀត ដោយមិនលើសអើង ទោះមកពីប្រភពណាក៏ដោយ អោយតែមានឆន្ទះចង់រៀនសូត្រ។

លោកស្រី ឃីរី ហាន់លី ប្រធានអង្គការផ្គត់ផ្គង់ក្តីសុបិន្ត បានអោយដឹងថា អង្គការនេះបាន ដំណើរការក្នុងអំឡូងឆ្នាំ២០១២  បានទទួលកុមារ អោយចូលរៀន ចាប់ពីថ្នាក់មតេ្តយ្យរហូតដល់ វិទ្យាល័យ ហើយមានអាហារូបកណ៍ បន្តទៅរៀនមហាវិទ្យា​ផងដែរ។

សូមបញ្ជាក់ថា សិស្សត្រូវបានផ្គត់ផ្គង់អាហារបរិភោគរៀងរាល់ថ្ងៃ សិស្សធំៗ ដែលមករៀនមុខជំនាញ ត្រូវបានឧបត្ថម្ភថវិកា ០១នាក់ ចំនួន ៥០$ ក្នុង ០១ខែ។ ដូច្នោះ សូមឪពុកម្តាយអាណាព្យាបាល បងប្អូន គ្រប់ទិសទី ចង់មានចំណេះដឹង និងមុខ​ជំនាញដូចបានជម្រាបជូនខាងលើនេះ សូមមកទំនាក់ទំនងអង្គការផ្គត់ផ្គង់ក្តីសុបិន្ត ដែលមានទីតាំងផ្ទះលេខ ៩៣២ ក្រុមទី១ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ រៀនចេះ មានមុខជំនាញ មានការងារធ្វើ ជីវិតកាន់តែប្រសើរ ៕

IMG_2853

IMG_2852

Filed in: ដំណឹងផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.