ទំនាក់ទំនងពត៌មាន និងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៩២ ៩៣៥ ៧២៧/០១២ ៨៦៥ ២៩០, Email: vatnews@gmail.com
0

សន្និបាតគណបក្សសង្កាត់ព្រែកកំពឹស បោះឆ្នោតស្ទាបស្ទង់បេក្ខជនក្រុមប្រឹក្សាសង្កាត់ ៥រូប

ភ្នំពេញ៖ សន្និបាតគណបក្សសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី បានប្រព្រឹត្តទៅពេញ ១ព្រឹកនាថ្ងៃទី១៥​ មករា ដោយ មានការអញ្ជើញចូលរួមពីលោក ឈុន ប៊ុនទី តំណាងដ៏ខ្ពង់ខ្ពស់របស់លោក រ័ត្ន ស្រ៊ាង ប្រធានក្រុម ការងារចុះជួយសង្កាត់​ព្រែក​កំពឹស លោក ជ គឹមស៊រ អភិបាលរងខ័ណ្ឌដង្កោ និងព្រមទាំងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជិត ៩០០​នាក់។

ថ្លែងក្នុងឱកាសបិទសន្និបាត លោក ជុំ ឈៀង ចៅសង្កាត់ព្រែកកំពឹស បានមានប្រសាសន៍ថា រយៈពេលពេញមួយព្រឹកនេះ នៃសន្និបាទគណកម្មាធិការបក្សសង្កាត់ព្រែកកំពឹស បានប្រព្រឹត្តិទៅយ៉ាងសកម្ម ឆ្លើយតបទៅនឹងគោលបំណងសន្និបាត ក្នុងសកម្មភាពការងារអនុវត្តរបស់សង្កាត់ព្រែកកំពឹស រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០១៧-២០២២ ព្រមទាំងពិចារណាចំណុចខ្លាំង​ចំណុចខ្សោយ ពីបញ្ហាប្រឈម និងការងារដែលនៅសេសសល់រហូតដល់ពេលបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ នាថ្ងៃ ៤មិថុនា ២៩១៧ ដោយការចូលរួមមតិក្នុងកម្មវិធីនយោបាយ។

អង្គសន្និបាតបានបោះឆ្នោតស្ទាប់ស្ទង់បេក្ខភាពចំនួន ២០រូប ដោយយក ៥រូប ដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ នាពេលខាងមុខ​។ លោកចៅសង្កាត់ព្រែកកំពឹស បានមានប្រសាសន៍បន្តថា ភាពជោគជ័យនៃគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបង្កើននូវសមិទ្ធផលជាច្រើន ។

លោកបានធ្វើការអំពាវនាវអោយសមាជិកសមាជិកាបក្សរួមគ្នាបចិញ្ចឹមចលនា ដោយផ្តោតការពង្រីកសមាជិកបក្សអោយបាន ៦០%ថែមទៀត ដោយអនុវត្តគោលនយោបាយភូមិឃុំមាន សុវត្ថិភាព អោយមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ មានប្រសាសន៍​ក្នុងឱកាសនោះដែរ លោក ឈុន ប៊ុនទី បានមានប្រសាសន៍ថា ជំនួសមុខអោយលោករ័ត្ន ស្រ៊ាង ប្រធានក្រុមការងារចុះជួយ សង្កាត់ព្រែកកំពឹសមានមោទនាភាព បំផុតចំពោះសមាជិកបក្សក្នុងមូលដ្ឋាន ដែលយកអស់កម្លាំងកាយចិត្តទាំងប្រាជ្ញាស្មារតី អនុវត្តនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោហ៊ុន ជាប្រធាន គណបក្សប្រជាជនកម្ពុជា ។ ភាពជោគជ័យដែលមូលដ្ឋានទទួលបានមកដល់ពេលនេះបានអោយឃើញច្បាស់ពីស្មារតីឯកភាព ភាពសាមគ្គីភាព ជាធ្លុង​មួយជាមួយថ្នាក់ដឹកនាំ និងសមាជិកក្នុងមូលដ្ឋានដែលជាកត្តាជោគជ័យរបស់យើង។

លោក ប៊ុនគី បន្តថា ដំណើរការសន្និបាត យើងបានបង្ហាញយ៉ាងច្បាស់ពីការអនុវត្តលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងសិទ្ធិចូល​រួម ក្នុងការបញ្ចេញមតិយើងទាំងអស់គ្នា តាមរយៈការបោះឆ្នោតស្ទាប់ស្ទង់ជាសម្ងាត់ ថ្នាក់ដឹកនាំសង្កាត់យើង ដែលជាមូល​ដ្ឋាន ទទួលបានការគាំទ្រ ការជឿទុកចិត្តពីសមាជិកសាមជិកាបក្សយើង ដូច្នេះលទ្ធផល ដែលយើងទទួលបាននេះ គឺជាតម្លា​ភាព និងមានប្រសិទ្ធភាព យើងយកបេក្ខជនចូលរួមក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ខាងមុខ៕

IMG_2872 IMG_2883

Filed in: ដំណឹងផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!

© 2021 ដូនពេញ | Daunpenh News. All rights reserved. XHTML / CSS Valid.